ព័ត៌មានជាតិ
ក្រសួងកសិកម្ម អះអាងថា ខេត្តចំនួន៣នៅកម្ពុជា ដាំដុះស្រូវរដូវវស្សាយឺតយ៉ាវជាងគេ
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានអះអាងថា មានខេត្តចំនួន៣នៅប្រទេសកម្ពុជា បានដាំដុះស្រូវវស្សានៅឆ្នាំនេះមានការយឺតយ៉ាវជាងគេ ដោយសារនៅដើមរដូវវស្សាឆ្នាំនេះ ទឹកភ្លៀងបានចាប់ផ្ដើមធ្លាក់លឿន និងមានបរិមាណច្រើនជាងបណ្តាឆ្នាំមុនៗ។
យោងតាមសេចក្ដីណែនាំស្តីពីការជំរុញផលិតកម្មដំណាំស្រូវរដូវវស្សាឆ្នាំ២០២២របស់ក្រសួងកសិកម្ម ចុះថ្ងៃទី០៩ ខែមិថុនា បានឱ្យដឹងថា ខេត្តចំនួន៣ ដែលអនុវត្តការដាំដុះស្រូវសដូវវស្សាយឺតជាងគេរួមមានខេត្តកំពង់ធំ អនុវត្តបានចំនួន៥៩ ៣៤៥ហិកតា ស្មើនឹង២៧,៨២% នៃផែនការចំនួន១៨៩៧៣០ហិកតា យឺតជាងឆ្នាំមុនចំនួន៩៨ ១២៧ហិកតា។ ខេត្តតាកែវអនុវត្តបានចំនួន៧៨,៦៩២ហិកតា ស្មើនឹង៤៣,៧២% នៃផែនការចំនួន១៨០,០០០ហិកតា យឺតជាងឆ្នាំមុនចំនួន៨៦៦៩២ហិកតា និងខេត្តសៀមរាប អនុវត្តបានចំនួន២១៤៧០ហិកតា ស្មើនឹង១១,៣២% នៃការចំនួន២១៣ ៣០០ហិកតា យឺតជាងឆ្នាំមុនចំនួន៨២៩០១ហិកតា។
ក្រសួងកសិកម្មបានបន្តថា ល្បឿនការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សានៅឆ្នាំនេះមានការថយចុះរហូតដល់៦៥ម៉ឺនហិកតាដែលអាចធ្វើឱ្យប៉ះពាល់ដល់ផែនការផលិតកម្មប្រចាំឆ្នាំ ហើយអាចនឹងឈានដល់ការប៉ះពាល់សន្តិសុខស្បៀង
និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករផងដែរ។
ក្រសួងកសិកម្មបានបន្តទៀតថា ការដាំដុះមានការយឺតយ៉ាវនេះដោយសារនៅក្នុងរដូវវស្សាឆ្នាំ២០២២នេះទឹកភ្លៀងបានចាប់ផ្ដើមធ្លាក់លឿន និងមានបរិមាណច្រើនជាងបណ្តាឆ្នាំមុនៗ ដែលប្រការនេះបានធ្វើឱ្យប៉ះពាល់ដល់ការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា ជាពិសេសនៅតំបន់ទំនាបកណ្តាលដែលបានព្រោះស្រូវដើមរដូវវស្សាមួយចំនួនត្រូវរងផលប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀងផងដែរ។
ក្រសួងកសិកម្មបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ល្បឿនការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាអនុវត្តបានប្រមាណ៧៦២៥៤២ហិកតា ស្មើនឹង២៩,១១% នៃផែនការ២ ៦១៩ ៥០០ហិកតា គឺតិចជាងឆ្នាំ២០២១ចំនួនប្រមាណ៦៥០ ០០០ហិកតា ដែលប្រការនេះអាចធ្វើឱ្យប៉ះពាល់ដល់ផែនការផលិតកម្មប្រចាំឆ្នាំហើយអាចនឹងឈាន
ដល់ការប៉ះពាល់សន្តិសុខស្បៀង និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករផងដែរ។
ក្រសួងកសិកម្មបានជំរុញដល់អគ្គនាយកដ្ឋានកសិកម្មនិងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានី ខេត្ត ត្រូវសហការជាមួយមន្ទីរជំនាញជុំវិញខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ចុះផ្ទៀងផ្ទាត់តួលេខល្បឿនការងារបង្កបង្កើនផលជាក់ស្តែងកំណត់មូលហេតុចម្បងៗដែលបណ្ដាលឱ្យការងារបង្កបង្កើនផលស្រូវមានការយឺតយ៉ាវ និងដាក់ចេញនូវវិធានការបន្ទាន់ចំពោះមុខដើម្បីដោះស្រាយការរាំងស្ទះដល់ល្បឿនការងារបង្កបង្កើនផលក្នុងភូមិសាស្ត្ររបស់ខ្លួន។ ជាមួយគ្នានេះត្រូវជំរុញការដាំដុះនៅតាមតំបន់ដែលមានការដាំដុះយឺតនិងផ្សព្វផ្សាយបច្ចេកទេសដាំដុះ សមស្របទៅតាមលក្ខខណ្ឌរនៃប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវ។ ទន្ទឹមនឹងនេះ ត្រូវត្រៀម គ្រឿងយន្តកសិកម្មដើម្បីអន្តរាគមន៍ ភ្ជួររាស់ និងរំដោះទឹកចេញពីស្រែជូនប្រជាកសិករដែលទទួលរងផលប៉ះពាល់និងខូចខាតស្រូវដោយសារទឹកជំនន់ ជាពិសេសចំពោះគ្រួសារក្រីក្រខ្វះ លទ្ធភាព។
ចំណែកមន្ទីរកសិកម្មរាជធានី ខេត្ត ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ ធនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីវាយតម្លៃការខូចខាតស្រូវដោយសារជំនន់ទឹកភ្លៀងឲ្យ បានរួសរាន់ និងលើកសំណើទៅលេខាធិការដ្ឋានប្រព័ន្ធស្បៀងបម្រុងកម្ពុជានៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស៊ីគ្រាប់ពូជស្រូវសម្រាប់ស្ដារឡើងវិញឱ្យបានទាន់ពេលវេលា៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ