ព័ត៌មានជាតិ
លោកបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលជឿជាក់លើគណបក្សប្រជាជនកម្ពុជា
លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងអំណរគុណប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន តាមរយៈការផ្តល់ជូននូវសន្លឹកឆ្នាតគាំទ្រ ដ៏ច្រើនសន្ធឹកសន្ធាប់លើសលប់ ក្នុងការបោះឆ្នាតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណតិ្តទី ៥ ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។

ការថ្លែងអំណរគុណ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ពោធបើកឲ្យដំណើរការជាផ្លូវការ នូវឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រចំនួន ៥ ខេត្ត របស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ឯ.ក ស្ថិតក្នុងភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២នេះ។

លោកថា នេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋជាម្ចាស់ស្រុក បានមើលឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើដោយពុំគិតពីការនឿយហត់ ព្រមទាំងបូជាលះបង់ដោយប្រទ្បូកក្នុងគ្រោះថ្នាក់ និងការលំបាកគ្រប់សព្វបែបយ៉ាង ជាពិសេសក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងស្ថិរភាពសេដ្ឋកិច្ច-សង្គម ធានាបាននូវភាពសុខុដុមរមនាជូនសង្គមជាតិ និងប្រជាជន។

បន្តទៅមុខទៀត គណបក្សប្រជាជនកម្ពុជា ក៏បានប្តេជ្ញាចិត្តខិតខំបម្រីប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីរួមគ្នាថែរក្សា កសាង អភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែរុងរឿង និងស្ថិតស្ថេរយូអង្វែងតរៀងទៅ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
ក្នុងការសម្ពោធបើកឲ្យដំណើរការជាផ្លូវការ នូវឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រលោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រ របស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊លនេះ មានរហូតដល់ ៥កន្លែង រួមមាន៖ ខេត្តកណ្តាល កំពត ត្បូងឃ្មុំ បន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង ហើយទីតាំងទាំង ៥នេះ ក៏មានលទ្ធភាពផ្តល់សេវាកម្ម គ្រប់ដណ្តាប់បណ្តាខេត្តជាច្រើននៅជុំវិញផងដែរ ហើយក្នុងផែនការបន្ទាប់ ក្រុមហ៊ុន ក៏មានគម្រោងពង្រីកអាជីវកម្មឲ្យបានគ្រប់ ២៥ រាជធានី-ខេត្ត នៅទូទាំងប្រទេស។

លោកថា ទាំងនេះ ពិតជាបានស្តែងឲ្យឃើញ អំពីតួនាទីដ៏សំខាន់របស់វិស័យឯកជន នៅក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល លើការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ដើម្បីការពារសុខភាពមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាននៅកម្ពុជា ពីព្រោះថាកាកសំណល់វេជ្ជសាស្ត្រអាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយនាំឲ្យមានការបំពុល ការចម្លងរោគ និងការរាតត្បាត នៃជំងឺទៅក្នុងបរិស្ថានរស់នៅ៕
អត្ថបទ៖ កោះកែវ




-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?