Connect with us

ព័ត៌មានជាតិ

សៀវភៅ “បេសកកម្មមិនអាចទៅរួច បានក្លាយជាបេសកកម្មជោគជ័យ” ទទួលការអនុញ្ញាតបោះពុម្ពចែកចាយ ពីសម្ដេចនាយករដ្ឋមន្ត្រី

បានផុស

នៅ

សៀវភៅដែលមានចំណងជើងថា៖ ធ្វើដំណើរជាង ២៥,០០០ គីឡូម៉ែត្រ “បេសកកម្មមិនអាចទៅរួច បានក្លាយជាបេសកកម្មសម្រេចបានជោគជ័យក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី”​ ដែលបាននិពន្ធ​ដោយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោះពុម្ពដេីម្បីចែកចាយជូនដល់ក្រសួង​ ស្ថាប័ន​នានា​ រដ្ឋបាលថ្នាក់ក្រោមជាតិ​ មន្ទីរសុខាភិបាលរាជធានី-ខេត្ត​ សាកលវិទ្យាល័យ​ បណ្ណាល័យ​ អង្គការជាតិ​ និងអន្តរជាតិជាដេីម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត​ ជូនដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្ដល់ការអនុញ្ញតដ៏ខ្ពង់ខ្ពស់ ឱ្យ គ.វ.ក-១៩ បោះពុម្ពសៀវភៅខាងលើនេះ​ ពាក់ព័ន្ធទៅនឹងដំណើរសប្បុរសធម៌របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការផ្ដល់អំណោយដ៏ថ្លៃថ្លាជូនដល់ លោកយាយ លោកតា អាយុ១០០ឆ្នាំឡើង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ និងបុគ្គលដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី១លាន ដល់ទី១០លាន។

សៀវភៅនេះបានជូនដល់អង្គសិក្ខាសិលាពិគ្រោះយោបល់ ស្ដីពីរបាយការណ៍លិទ្ធផលនៃការវិភាគស្ថានភាព ការថែទាំសុខភាពបឋម នៅប្រទេសកម្ពុជា និងកិច្ចពិគ្រោះយោបល់លើយន្តការ នៃការចូលរួមរបស់សហគមន៍ ដែលបានប្រព្រឹត្តទៅនៅក្នុងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២​ នាពេលកន្លងទៅ​។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងបន្តធ្វើការចែកសៀវភៅនេះ​ ជូនទៅដល់បណ្ដាក្រសួង មន្ទីរ រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ទាំង២៥ រួមទាំងសកលវិទ្យាល័យនានា​ ជាពិសេសជូនតាមបណ្ដាបណ្ណាល័យ ដើម្បីរក្សាទុកជាឯក​សារសិក្សាស្រាវជ្រាវ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម