Connect with us

ព័ត៌មានជាតិ

ជំងឺគ្រុនឈាមកើនឡើងជាង ១០០% បើធៀបឆ្នាំមុន និងប្រឈមកើនខ្លាំងទៀត នៅរដូវវស្សានេះ

បានផុស

នៅ

យោងតាម សេចក្ដីជូនព័ត៌មាន ស្តីពី “ស្ថានភាពជំងឺគ្រុនឈាម នៅព្រះរាជាណាចក្រកម្ពុជា ពីខែ មករា – ឧសភា ឆ្នាំ ២០២២” ទើបចេញមុននេះ ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា ជំងឺគ្រុនឈាមក្នុងអំឡុង ២២ សប្តាហ៍ដើមឆ្នាំ២០២២នេះ មានចំនួន ១ ៣៥៤ ករណី ក្នុងនោះស្លាប់ចំនួន ៣ ករណី។ ករណីគ្រុនឈាមបានកើនឡើងជាង១០០% បើធៀបនឹងឆ្នាំ២០២១ ក្នុងរយៈពេលដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលទ្ធផលការអង្កេតបាណកសាស្ត្រ រួមផ្សំនឹង កត្តាអាកាសធាតុដែលកំណើនទឹកភ្លៀងក្នុងអំឡុងពេលដើមឆ្នាំនេះ អាចសន្និដ្ឋានបានថា ចំនួនជំងឺគ្រុនឈាមនឹងប្រឈមការកើនឡើងកាន់ខ្លាំងក្នុងរដូវវស្សានេះ នៅតាម ភូមិ ឃុំ និងទីប្រជុំជននៃបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តដែលមានកំណើនការសាងសង់អគារ (ការដ្ឋានសំណង់) និងមានប្រជាជនរស់នៅច្រើនកុះករ។

ជំងឺគ្រុនឈាមអាចកើតលើមនុស្សគ្រប់វ័យ វាបង្កឡើងដោយសត្វមូសខ្លាញីខាំបឺតឈាមចម្លង មេរោគ គ្រុនឈាម ពីមនុស្សម្នាក់ទៅម្នាក់ទៀត។ សត្វមូសខ្លាបង្កបង្កើតកូនចៅនៅក្នុងទឹកថ្លា ស្អាត និងចូលចិត្តរស់នៅ ជិតមនុស្ស វាហើរបានចម្ងាយមិនលើសពី១៥០ម៉ែត្រ ពីទីកន្លែងកកើត។

យោងតាមការស្រាវជ្រាវផ្នែកបាណកសាស្ត្ររបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ (ម.គ.ច) រួមសហការជាមួយមន្ទីរសុខាភិបាល រាជធានី-ខេត្ត បានបញ្ជាក់ឲ្យឃើញថា សត្វមូសខ្លាចូលចិត្តពងបង្កបង្កើតកូនចៅ នៅក្នុងសំបកកង់ឡាន និង សំបកកង់ម៉ូតូចាស់ៗ ១១ដង ច្រើនជាង វត្ថុដាក់ទឹកសំរាប់ប្រើប្រាស់ផ្សេងៗ។

ការសិក្សារបស់កម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ កន្លងមកនេះបានបង្ហាញថា ជំងឺគ្រុនឈាមក្នុងរដូវវស្សាកើនឡើងច្រើនជាង២ដង បើធៀបនឹងចំនួន ករណីក្នុងរដូវប្រាំង ហើយមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងកត្តាអាកាសធាតុដូចជា កំដៅ ចំនួនទឹកភ្លៀង និងសំណើម។

ទន្ទឹមគ្នានេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមឱ្យបានខ្ជាប់ខ្ជួន។

ព័ត៌មានពិស្ដារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម