Connect with us

ព័ត៌មានជាតិ

បណ្ឌិត សុខ ទូច ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាកំណត់កាតព្វកិច្ចកងទ័ព ដើម្បីពង្រឹងខឿនការពារជាតិ

បានផុស

នៅ

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ការកំណត់ច្បាប់កាតព្វកិច្ចយោធាសម្រាប់ប្រជាពលរដ្ឋ ជាភាពចាំ បាច់បំផុត ដើម្បីពង្រឹងសមត្ថភាពខឿនការពារជាតិរបស់កម្ពុជា។ បណ្ឌិត សុខ ទូច លើកឡើងដូច្នេះ នៅ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ខណៈប្រមុខរាជរដ្ឋាភិបាល សម្រេចឲ្យជ្រើសរើសពលទាហានថ្មីបន្ថែម ដើម្បីបំពេញឲ្យវិស័យការពារកម្ពុជា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យក្រសួងការពារជាតិជ្រើសរើសពលទាហានថ្មីចំនួន ៦០០នាក់ ដើម្បីបំពេញក្របខ័ណ្ឌឲ្យ ៣កងវរសេនាតូចបង្កើតថ្មី ចំណុះបញ្ជាការដ្ឋានកាំភ្លើងធំនៃអគ្គបញ្ជាការដ្ឋាន។

ប៉ុន្តែ លោក សុខ ទូច ចាត់ទុកថា ការជ្រើសរើសកងទ័ពថ្មីបំពេញបន្ថែមនេះ មិនទាន់ឆ្លើយតបនឹងសភាពការណ៍ ហើយក៏មិនជួយឲ្យវិស័យការពារជាតិ ជាពិសេស កម្លាំងយោធាកម្ពុជាមានភាពរឹងមាំ ប្រកបដោយសមត្ថភាពពេញលេញទេ។  ជាការកត់សំគាល់ឃើញរបស់លោក គឺវិស័យការពារជាតិរបស់កម្ពុជានៅពេលនេះ នៅមានកម្រិតនៅឡើយ បើប្រៀបធៀបនឹងប្រទេសជិតខាង ឧទាហរណ៍ដូចជា ប្រទេសថៃ និងវៀតណាម ជាដើម ដែលមានភាពជឿនលឿនខ្លាំង ទាំងកម្លាំងយោធា និងសព្វាវុធទំនើបៗគ្រប់ប្រភេទបម្រើឲ្យវិស័យការពារជាតិនេះ ។

ជាមួយគ្នានេះ លោក សុខ ទូច អះអាងថា នៅប្រទេសថៃ និងវៀតណាម ប្រជាជនមានសមត្ថភាពពេញលេញក្នុងការការពារជាតិគ្រប់កាលៈទេសៈ ដោយហេតុថា កាតព្វកិច្ចយោធាមានចំពោះប្រជាជន ជាពិ សេសយុវជន ដែលចំណុចនេះផ្ទុយពីកម្ពុជា ។បណ្ឌិតរូបនេះ បានជំរុញឲ្យរាជរដ្ឋាភិបាល កំណត់ឲ្យមានកាតព្វកិច្ចកងទ័ពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប គឺ ត្រូវចូលហ្វឹកហាត់ទ័ពក្នុងរយៈពេលកំណត់ណាមួយ ដើម្បីជាកម្លាំងយោធាត្រៀមប្រកបដោយជំនាញច្បាស់លាស់ និងជាចំណែកមួយដ៏សំខាន់ ដើម្បីពង្រឹងសមត្ថភាពលើវិស័យការពារជាតិរបស់កម្ពុជា។ 

គួរបញ្ជាក់ថា កម្ពុជា មានច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០០៦ ។ ច្បាប់នេះ មានគោលបំណងកំណត់បែបបទអនុវត្តន៍កាតព្វកិច្ច រួមចំណែកកសាងសមត្ថភាពការពារជាតិ ។ ច្បាប់នេះ កំណត់ថា កាតព្វកិច្ចយោធា ជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ  និងការអភិវឌ្ឍកាយសម្បទា ដែលជាតម្រូវការរបស់ជាតិ ប៉ុន្តែ ច្បាប់ ស្ដីពីកាតព្វកិច្ចយោធានេះ នៅមិនទាន់បានអនុវត្តនោះទេ៕

អត្ថបទ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ នាទីutes មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៥១ នាទីutes មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម២ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៥ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៤ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម