Connect with us

ព័ត៌មានជាតិ

អង្គការមួយ​រកឃើញថា​ អំពើហិង្សា​លើកុមារ​កើនឡើង​អំឡុងពេល​ការរីករាលដាល​ជំងឺកូវីដ១៩​ នៅកម្ពុជា

បានផុស

នៅ

តាមការសិក្សាស្រាវជ្រាវមួយរបស់អង្គការទស្សនពិភពលោក (World Vision) ឆ្នាំ ២០២១ ចេញផ្សាយនៅថ្ងៃទី ១០ ខែមិថុនា ២០២២ នេះ បង្ហាញថា អំពើហិង្សាមានការកើនឡើង​ទៅលើកុមារអំឡុងពេលការរីករាល​ដាលជំងឺកូវីដ១៩ នៅកម្ពុជា។ ជំងឺកូវីដធ្វើឱ្យប្រាក់ចំណូលគ្រួសារធ្លាក់ចុះ និងបង្កើនការស្ត្រេសអ្នកមើលថែទាំកុមារកើនឡើង ហើយក៏បង្កអំពើហិង្សារូបភាពផ្សេងដូចជាការការស្រែកគំរាម ទះកំភ្លៀងពីអាណាព្យាបាល ឬឪពុកម្ដាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឆាយ វាសនា ប្រធនកម្មវិធីកិច្ចការ ការពារកុមារ នៃអង្គការទស្សនពិភពលោក​បានឱ្យដឹងថា រយៈពេលប្រមាណជាង ២ ឆ្នាំនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ បានធ្វើឱ្យកុមារទទួលរងការគំរាម​កំហែងអំពើហិង្សា និងបញ្ហាផ្លូវចិត្តក៏ដូចជាបញ្ហាប្រឈមផ្សេងៗ។

បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច នឹងការបាត់បង់ការងារដែលធ្វើឲ្យជីវភាព​នៅក្នុងគ្រួសាររបស់ប្រជា​ពលរដ្ឋមានការខ្វះខាតធ្វើឲ្យអាណាព្យាបាលមួយចំនួនបានប្រើប្រាស់អំពើរហិង្សាលើកុមារ និងការដាក់ពិន័យផ្សេងៗ។ លោក ឆាយ វាសនា ក៏បានលើកឡើងថា «ដោយសារតែកង្វះខាត​នៃជីវិភាពគ្រួសារ និងភាពតានតឹងខ្លះៗ បានធ្វើឲ្យអាណាព្យាបាលមួយ​ចំនួនបង្កអំពើរហិង្សា​លើកកុមារ ដោយបានវាយដៃ ជើង ការទះមុខមាត់ ឬកន្លែងផ្សេងៗនៃរូបរាងកាយ ម្យាងគាត់ក៏បានដាក់ពិន័យ និងដាក់សម្ពាទ លើបញ្ហាផ្លូវចិត្តដូចជាការគំរាមបណ្តេញចេញពីផ្ទះ ឬឲចេញទោសឲ្យទៅរស់នៅជាមួយអ្នកផ្សេងជាដើម»។

លោកក៏បានបន្ថែមទៀតថាមានអាណាព្យាបាលប្រហែល១៩% បានគិតថា ការប្រើហិង្សា​លើកុមារជា​ការអប់រំមួយដែលជួយឲ្យកុមារមានភាពប្រសើរ​ឡើងត្រឹមត្រូវ​ហើយពេលខ្លះគាត់​អាចពិសារគ្រឿងស្រវឹង ទើបមិនអាចគ្រប់គ្រង​ខ្លួនបានក៏បង្កជាហិង្សាទៅលើកូនៗ។

តាមរបាយការស្រាវជ្រាវរបស់អង្គការWorld Vision ឆ្នាំ ២០២១បង្ហាញថា​ករណីអំពើរហិង្សាកើត​មានក្នុងពេលកូវីដ១៩នេះ កើតមានច្រើនលើកុមាររីប្រមាណ៤០% ឯកុមាររាមានត្រឹម៣៦% ប៉ុណ្ណោះ៕

អត្ថបទ៖ ឌឿន ចាន់ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម