Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង បញ្ជាឱ្យមន្ត្រីជំនាញ​ការពារដែនជម្រកដីព្រៃ​នៅភូមិសាស្រ្ដ​ស្រុកសំឡូត

បានផុស

នៅ

លោកសុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង​បានដាក់បទបញ្ជា​ឱ្យមន្ត្រីជំនាញថែរក្សាការពារដែនជម្រកដីព្រៃដែលជាកម្មសិទ្ធិរបស់រដ្ឋស្ថិតនៅភូមិសាស្រ្ដ​ស្រុកសំឡូត​ខេត្តបាត់ដំបងឱ្យបានគង់វង្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពការកាប់ទន្ទ្រានដីព្រៃនៅភូមិសាស្រ្ដស្រុកសំឡូតកាលពីថ្ងៃទី១០មិថុនាលោកអភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ក្រុមការងារ​នៃ​មន្ទី​របរិស្ថានខេត្ត និងកងកម្លាំងប្រដាប់អាវុធ ត្រូវស្វែងរកឱ្យឃើញអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធ និងត្រូវ​ចាប់ឱ្យបាននូវជនណាដែល​កំពុងមានសកម្មភាពបំផ្លាញដីព្រៃ ជីកកាយដៃភ្នំ ដែលជាកម្មសិទ្ធិរបស់​រដ្ឋ​នេះ ដើម្បីយកកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយមិនត្រូវបន្ធូរដៃឡើយ។

លោកអភិបាលខេត្តបានបន្តថា« បើមិនចាត់វិធាន​ការក្ដៅ​ទេព្រៃឈើនៅតំបន់ព្រៃនេះនឹងរងការទន្ទ្រានជាបន្តបន្ទាប់ ចំណែកចំពោះអ្នកដែលធ្វើការកាយ​ដីភ្នំ​ដោ​យខុសច្បាប់ ក៏ត្រូវចាត់វិធានការដែរ ដោយមិនត្រូវបណ្ដែតបណ្ដោយ​ឱ្យបន្តទៀតឡើយ »។

លោកអភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមការងារជំនាញ ធ្វើការដាំដើមឈើឡើងវិញតាមលទ្ធភាពជាក់ស្ដែង នៅតំបន់​ណាដែលរងការខូចខាតដោយការកាប់ទន្ទ្រាន ការដុតបំផ្លាញ ដើម្បីស្ដារឡើងវិញនូវ​ព្រៃឈើ​នៅតំបន់​មួយនេះ ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តបានធ្វើការណែនាំដល់អាជ្ញាធរឃុំបន្តផ្សព្វផ្សាយព័ត៌មាននេះដល់ប្រជាពលរដ្ឋ ឱ្យមានការ​យ​ល់​​ដឹង ដើម្បីចៀសវាងធ្វើការកាប់ទន្ទ្រានដីព្រៃ តំបន់ភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋ និង​ណែ​នាំ​ដល់អាជ្ញាធរឃុំ មិនត្រូវធ្វើការចុះហត្ថលេខា ឬទទួលស្គាល់ម្ចាស់កម្មសិទ្ធិដែលប្រើប្រាស់ដីព្រៃ​របស់​រដ្ឋឡើយ បើពុំនោះទេ អាជ្ញាធរឃុំ មានមេឃុំ និងអ្នកពាក់ព័ន្ធដទៃទៀតក៏ត្រូវទទួលខុសត្រូវចំពោះ​មុខ​ច្បាប់ផងដែរ ។

លោក សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមទាំងអស់គ្នា ក្នុងថែរក្សានូវព្រៃឈើ និងភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋ និងជាសម្បត្តិធម្មជាតិដ៏ស្រស់ត្រកាល ដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍ ឱ្យមកទស្សនាខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ ពិសេសដើម្បីថែរក្សាទុកដល់កូនចៅជំនាន់ក្រោយ ឱ្យបានឃើញ និងបានស្គាល់អំពីព្រៃឈើ ភ្នំនានាដែលជាទ្រព្យសម្បត្តិធម្មជាតិមិនអាចកាត់ថ្លៃបាន ៕សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

អភិបាលរាជធានី ឱ្យអាជ្ញាធរ និងកងកម្លាំងមើលថែទ្រព្យសម្បត្តិពលរដ្ឋដែលទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ

ជីវិតកម្សាន្ដ៤២ នាទី មុន

ខេមរ: សិរីមន្ត នាំយកសម្លៀកបំពាក់ខ្មែរដោយរំលេចនូវរូបអង្គរវត្ត ស៊ីក្លូ និងរទេះគោ ទៅសម្តែងនៅអាមេរិក

ព័ត៌មានជាតិ៤៨ នាទី មុន

អាជ្ញាធរខេត្តក្រចេះ ត្រៀមទីទួលសុវត្ថិភាព​១១៧​កន្លែង សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់

សេដ្ឋកិច្ច៥៦ នាទី មុន

សិប្បកម្មដូងតាកែវ បច្ចុប្បន្នអាចកែច្នៃដូងទុំ ចេញជាផលិតផលប្រើប្រាស់បានប្រមាណជាង១០មុខ

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

លើកដំបូង! ក្រុមហេសបូឡា បាញ់មីស៊ីលដល់ទីក្រុងពាណិជ្ជកម្ម Tel Aviv របស់ អ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម