ព័ត៌មានជាតិ
នៅសល់តែភូមិចំនួន ២១០ទៀតប៉ុណ្ណោះ មិនទាន់មានអគ្គិសនីប្រើប្រាស់នៅកម្ពុជា
លោក ហេង គន្ធលាង អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលធ្លាប់បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ មានភូមិចំនួន២១០ភូមិទៀត ក្នុងចំណោមភូមិសរុប១៤៨៦៨ភូមិនៅទូទាំងប្រទេស នៅមិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយទេ ដោយសារភូមិទាំងនេះជាភូមិបណ្តែតទឹកភូមិនៅលើកោះ ភូមិមិនមានផ្លូវធើ្វដំណើរ ភូមិមានផ្លូវពិបាកធ្វើដំណើរនិងភូមិលិចទឹកនៅរដូវវស្សា ។ លោក ហេង គន្ធលាង បានឱ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទាំងនោះក៏មានប្រើប្រព័ន្ធពន្លឺព្រះអាទិត្យតាមផ្ទះនិងប្រភពថាមពលកកើតឡើងវិញផេ្សងទៀតផងដែរដូចជា ជីវម៉ាស ថាមពលអាគុយនិងជីវឧស្ម័នជាដើម។

ទោះយ៉ាងណា រាជរដ្ឋាភិបាលមានគម្រោងផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យនៅតាមភូមិនៅដាច់ស្រយាលដែលនៅមិនទាន់មានបណ្តាញអគ្គិសនីប្រើប្រាស់នៅឡើយ។
ថ្លែងក្នុងសិក្ខាសាលាស្ដីពី “គម្រោងប្រសិទ្ធភាពថាមពលសម្រាប់អគាររាជរដ្ឋាភិបាល និងគម្រោងសាកល្បងផ្គត់ផ្គង់អគ្គិសនីឱ្យភូមិមិនទាន់មានអគ្គិសនី តាមរយៈប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យភ្ជាប់ជាមួយបណ្ដាញផ្គត់ផ្គង់អគ្គិសនីខ្នាតតូច”កាលពីពេលថ្មីៗនេះ
លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា គម្រោងប្រសិទ្ធភាពថាមពលសម្រាប់អគាររាជរដ្ឋាភិបាល និងគម្រោងសាកល្បងផ្គត់ផ្គង់អគ្គិសនីឱ្យភូមិមិនទាន់មានអគ្គិសនី តាមរយៈប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យភ្ជាប់ជាមួយបណ្ដាញផ្គត់ផ្គង់អគ្គិសនីខ្នាតតូចនេះ មានការគាំទ្រហិរញ្ញវត្ថុពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ ជំហ៊ានទី៣ (CCCA III) របស់សហភាពអឺរ៉ុប និង UNDP។
លោករដ្ឋលេខាធិការបានបន្តថាសិក្ខាសាលានេះ គឺផ្តោតទៅលើការផ្សព្វផ្សាយអំពីផែនការសកម្មភាពនៃគម្រោងនេះ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគម្រោងប្រសិទិ្ធភាពថាមពលក្នុងក្របខណ្ឌគោលនយោបាយជាតិស្តីពីប្រសិទិ្ធភាពថាមពលនៅកម្ពុជា និងដើម្បីផ្តល់ជូនថាមពលស្អាត និងបច្ចេកវិទ្យាកាបូនទៅកាន់ភូមិដាច់ស្រយាលដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ ព្រមទាំងការជជែកពិភាក្សា និងចែករំលែកបទពិសោធន៍ចំណេះដឹងអំពីការងារប្រសិទិ្ធភាពថាមពលក្នុងអគាររាជរដ្ឋាភិបាល និងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំឯកសារប្រព័ន្ធគ្រប់គ្រងថាមពល និងការបង្កើតគំរូប្រតិបត្តិការគម្រោងសាងល្បងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យខ្នាតតូចសម្រាប់ភូមិដាច់ស្រយាល ក៏ដូចជាអនុវត្តគម្រោងប្រសិទិ្ធភាពថាមពលសម្រាប់អគាររាជរដ្ឋាភិបាល៕ សំអឿន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ