ព័ត៌មានជាតិ
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន អំពាវនាវកងទ័ព និងគ្រួសារ ព្រមទាំងអតីតយុទ្ធជនទាំងអស់ អញ្ជើញមកចាក់វ៉ាក់សាំងដូសទី៥
ប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ នៅតំបន់ប្រតិបត្តិការសឹករង ប៉ៃលិន គេសង្កេតឃើញ នាយទាហាន នាយទាហានរង ពលទាហាន ព្រមទាំងគ្រួសារកងទ័ព នៅតែសម្រុកមកទទួលការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ ១៩ ដួសទី៥ ដែលជាដូសជំរុញ យ៉ាងច្រើនកុះករ។

នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ។ ឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ប៉ៃលិន ។

លោកឧត្តមសនីយ៍ត្រី កែម អនុជ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ប៉ៃលិន បានឲ្យដឹងថា ដើម្បីការពារនិងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញ នូវយុទ្ធនាការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ដូសជំរុញ(ដូសទី០៥) ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងផែនការបន្តចាក់ ជូនដល់ប្រជាពលរដ្ឋ នៅទូទាំង ប្រទេស ដោយឡែក ទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានចាប់ផ្តើមបើកដំណើរការ ចាក់វ៉ាក់សាំការពារជំងឺកូវីដ-១៩ ដួសជំរុញ(ដូសទី៥) តាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ដោយក្រុមគ្រូពេទ្យ អង្គភាព។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានគោរព ថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទី បំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចពិជ័យសេ នា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលលោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំងមកចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ ដែលធ្វើឱ្យបច្ចុប្បន្ននេះអស់រយៈពេលជាងមួយខែមកហើយ ដែលនៅទូទាំងព្រះរាជាណាចក្រកម្ពុជា មិនមានករណីអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ឬស្លាប់ដោយសារជំងឺកូវីដ-១៩ ឡើយ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានសំណូមពរដល់កងទ័ព គ្រួសារកងទ័ព និងបងប្អូនអតីតយុទ្ធជនទាំងអស់ត្រូវអញ្ជើញមកចាក់វ៉ាក់សាំងដូសទី៥ ដែលជាដូសជំរុញ ឲ្យបានគ្រប់ៗគ្នា នឹងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ








-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ