Connect with us

ព័ត៌មានជាតិ

ជួសជុសឡើងវិញ​កំណាត់ផ្លូវខេត្ត​ប្រវែង​ជិត ១៨​គីឡូម៉ែត្រ​ ពីស្រះម្លិះដល់ឃុំទឹកក្រហម

បានផុស

នៅ

កំណាត់ផ្លូវខេត្ត​ ២៩៨​ ប្រវែងជិត១៨គីឡូម៉ែត្រ​ ពីស្រះម្លិះដល់ឃុំទឹកក្រហម​ ស្រុកជាំក្សាន្ត​ ត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារធ្វេីការជួសជុល​ថែទាំឡេីងវិញ​ ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ។

លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនដឹកជញ្ជូនខេត្តព្រះវិហារបានឲ្យ​ដឹងថា ផ្លូវ​ដែល​ធ្វើការ​ជួសជុលឡើងវិញនេះ​ជា​ផ្លូវក្រាលក្រួសក្រហម​ មាន​ប្រវែង១៧.៣៥គីឡូម៉ែត្រ​ ​ពីស្រះម្លិះ​ដល់ឃុំទឹកក្រហម​ ស្រុកជាំក្សាន្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារថែទាំផ្លូវថ្នល់​ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ​ បានធ្វេីសកម្មភាពជួសជុល​ថែទាំឡេីងវិញ​ ដោយធ្វេីការកៀរសម្រួល ស្រោចទឹក កិនបង្ហាប់ ដេីម្បីសម្រួលដល់ការធ្វេីដំណេីរនិងដឹកជញ្ជូនកសិផលនានារបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។

លោកសំ លាងទ្រី ក៏សំណូមពរ​ដល់​បងប្អូនប្រជាពលរដ្ឋ​ បេីកបរដោយប្រុងប្រយ័ត្ន​ ប្រកបដោយស្មារតីទទួលខុសត្រូវ​ខ្ពស់ ដេីម្បីជៀសវាងការកេីតឡេីងនូវករណីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម