ព័ត៌មានជាតិ
អ៊ុតកៅស៊ូបេទីម AC ប្រវែងជាង ៧ គីឡូម៉ែត្រ ផ្លូវចូលក្រុងបាត់ដំបង
មន្ទីរសាធារណៈការខេត្តបាត់ដំបងចាប់ផ្តើមចាក់ផ្លូវបេទីម ប្រភេទAC លើកំណាត់ ផ្លូវជាតិលេខ៥ ចូលក្រុងបាត់ដំបងចំនួនពីរ ខ្សែជាង៧គីឡូម៉ែត្រ ក្រោយពីខូចខាតដោយទឹកជំនន់។

លោក ចាន់សំបូរ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានមានប្រសាសន៍ ថា កំណាត់ផ្លូវទាំងពីរខ្សែដែលត្រូវស្ថាបនាថ្មីនេះដោយសារតែរងគ្រោះខ្លាំងពីជំនន់ទឹកភ្លៀលធ្វើអោយផ្លូវរមួលខ្លាំង ទើបប្រើបច្ចេកទេសចាក់ផ្លូវប្រភេទអូវ៉ាឡេACនេះដើម្បីជាប់បានយូរនិងអាចធ្វើដំណើរបានស្រួល។
លោកបញ្ជាក់ថា ការចំណាយថវិការស្ថាបនានេះ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណៈការនិងដឹកជញ្ជូន ចំណែកមន្ទីរជាអ្នកអនុវត្តន៍ផ្ទាល់។
លោកបញ្ជាក់ថាកំណាត់ផ្លូវពីរខ្សែរនេះ គឺផ្លូវទី១ចាប់ពីចំណុចដៃប្រាំបី ដល់រង្វង់មូលយាយទេព ប្រវែង២២០០ ម៉ែត្រ ជាប្រភេទផ្លូវភ្លៅដែលមួយចំហៀង៩ម៉ែត្រ និង ផ្លូវទោលមួយ ខ្សែទៀត ប្រវែង៥គីឡូម៉ែត្រ គុណនិង១០ម៉ែត្រ ចាប់ពីចំណុចពុកឆ្មារ ដល់រង្វង់មូលព្រាបសរ ។
លោកប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបាត់ដំបងបញ្ជាក់ថា ក្រៅពីផ្លូវពីរខ្សែ ខាងលើ នេះ នៅមានគម្រោងចាក់ផ្លូវប្រភេទគុណភាពខាងលើក្នុងក្រុងបាត់ដំបងបន្ថែមទៀតផងដែរជាគម្រោងរបស់រដ្ឋបាលខេត្តបាត់ដំបង ចាប់ពីចំណុចមុខសាលាខេត្តដល់ផ្សាលើ និង ផ្លូវលេខពី ពីចំណុចវត្តដំរីសរ ដល់ ផ្លូវជាតិលេខប្រាំ ៕
សោ និយមរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត