Connect with us

ព័ត៌មានជាតិ

អ៊ុត​កៅស៊ូ​បេទីម AC ប្រវែង​ជាង ៧ គីឡូម៉ែត្រ ផ្លូវ​ចូលក្រុង​បាត់ដំបង

បានផុស

នៅ

មន្ទីរសាធារណៈការខេត្តបាត់ដំបងចាប់ផ្តើមចាក់ផ្លូវបេទីម ប្រភេទAC លើកំណាត់ ផ្លូវជាតិលេខ៥ ចូលក្រុងបាត់ដំបងចំនួនពីរ ខ្សែជាង៧គីឡូម៉ែត្រ ក្រោយពីខូចខាតដោយទឹកជំនន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់សំបូរ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានមានប្រសាសន៍ ថា កំណាត់ផ្លូវទាំងពីរខ្សែដែលត្រូវស្ថាបនាថ្មីនេះដោយសារតែរងគ្រោះខ្លាំងពីជំនន់ទឹកភ្លៀលធ្វើអោយផ្លូវរមួលខ្លាំង ទើបប្រើបច្ចេកទេសចាក់ផ្លូវប្រភេទអូវ៉ាឡេACនេះដើម្បីជាប់បានយូរនិងអាចធ្វើដំណើរបានស្រួល។

លោកបញ្ជាក់ថា ការចំណាយថវិការស្ថាបនានេះ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណៈការនិងដឹកជញ្ជូន ចំណែកមន្ទីរជាអ្នកអនុវត្តន៍ផ្ទាល់​។

លោកបញ្ជាក់ថាកំណាត់ផ្លូវពីរខ្សែរនេះ គឺផ្លូវទី១ចាប់ពីចំណុចដៃប្រាំបី ដល់រង្វង់មូលយាយទេព ប្រវែង២២០០ ម៉ែត្រ ជាប្រភេទផ្លូវភ្លៅដែលមួយចំហៀង៩ម៉ែត្រ និង ផ្លូវទោលមួយ ខ្សែទៀត ប្រវែង៥គីឡូម៉ែត្រ គុណនិង១០ម៉ែត្រ ចាប់ពីចំណុចពុកឆ្មារ ដល់រង្វង់មូលព្រាបសរ ។

លោកប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបាត់ដំបងបញ្ជាក់ថា ក្រៅពីផ្លូវពីរខ្សែ ខាងលើ នេះ នៅមានគម្រោងចាក់ផ្លូវប្រភេទគុណភាពខាងលើក្នុងក្រុងបាត់ដំបងបន្ថែមទៀតផងដែរជាគម្រោងរបស់រដ្ឋបាលខេត្តបាត់ដំបង ចាប់ពីចំណុចមុខសាលាខេត្តដល់ផ្សាលើ និង ផ្លូវលេខពី ពីចំណុចវត្តដំរីសរ ដល់ ផ្លូវជាតិលេខប្រាំ ៕

សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម