Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាផ្ដល់អាទិភាពមុនគេ គឺសិទ្ធិរស់រានមានជីវិត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា បានផ្ដល់សិទ្ធិរស់រានមានជីវិតជាអាទិភាពមុនគេ មុននឹងអនុវត្តនូវសិទ្ធិអ្វីៗផ្សេងទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បាន​ថ្លែងក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០​២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី ១៣ ខែមិថុនានេះថា នៅកម្ពុជាផ្ដល់អាទិភាពមុនគេ គឺសិទ្ធិរស់រានមានជីវិត តែត្រង់បណ្ដាប្រទេសមួយចំនួន ផ្ដល់អាទិភាពទៅលើអ្វី គឺអាស្រ័យទៅលើប្រទេសទាំងនោះចុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែបន្តថា «បានជានៅទីនេះ យើងត្រូវផ្ដល់ការយកចិត្តទុកដាក់ ទៅលើបញ្ហាសិទ្ធិរស់រានមានជីវិតជាមុន ព្រោះដោយសារតែសិទ្ធិរស់រានមានជីវិតនេះហើយ ទើបយើងអាចទៅអនុវត្តសិទ្ធិដទៃទៀត ទាំងសិទ្ធិបង្កើត​បក្សនយោបាយ បង្កើតអង្គការក្រៅរដ្ឋាភិបាល បង្កើតសង្គមស៊ីវិល បង្កើតសារព័ត៌មាន ឬសិទ្ធិដទៃៗទៀត»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី​ បានលើកឡើងទៀតថា បើសិទ្ធិរស់រានមានជីវិត គ្មាននោះទេ គឺគ្មានសិទ្ធិអ្វីទាំងអស់។ កម្ពុជា ទទួលស្គាល់សិទ្ធិទាំងអស់ រួមទាំងសិទ្ធិបោះឆ្នោតផង ដែលប្រជាពលរដ្ឋបានអញ្ជើញទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២កន្លងទៅនេះផងដែរ ហើយសិទ្ធិទាំងនោះ គឺកើតឡើងដោយសារតែមានសិទ្ធិរស់រានមានជីវិត៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១០ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៣៩ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៤០ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

ព័ត៌មានជាតិ៤៥ នាទី មុន

ដ្បិតកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការ CLV តែរាជរដ្ឋាភិបាលនៅបន្តអភិវឌ្ឍតំបន់ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម