Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​បញ្ជា​ទិញ​វ៉ាក់សាំង​ ១០៤ ​លានដូស​ ផលិត​វេចខ្ចប់​ក្នុង​ស្រុក​ត្រៀមចាក់​ប្រជាជន​រយៈ​ពេល​៣ ឆ្នាំ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា​កំពុងបញ្ជាទិញវ៉ាក់សាំងចំនួន ១០៤ លានដូស ដែលផលិត និងវេចខ្ចប់​នៅក្នុងប្រទេសកម្ពុជា សម្រាប់ប្រើរយៈពេល ៣ ឆ្នាំ គឺចាប់ពីឆ្នាំ ២០២៤ រហូតដល់ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០​២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២២ នាព្រឹកថ្ងៃទី ១៣ ខែមិថុនានេះថា “យើងកំពុងតែបញ្ជាទិញ ត្រៀមបម្រុងទុកវ៉ាក់សាំង ១០៤ លានដូស ដែលផលិតវេចខ្ចប់នៅក្នុងប្រទេសតែម្ដង សម្រាប់ប្រើនៅឆ្នាំ ២០២៤ ២០២៥ និង ២០២៦ អញ្ចឹងរោងចក្រត្រូវផលិតឱ្យយើងក្នុងមួយឆ្នាំ ប្រមាណ ៣៥ លានដូស”។

សម្ដេចតេជោ មានប្រសាសន៍បន្តថា ក្នុង១ឆ្នាំកម្ពុជាប្រើប្រមាណ ៣៥ លានដូស ខណៈឆ្នាំ ២០២២ និង ២០២៣ ប្រើវ៉ាក់សាំងដែលនៅសល់ ហើយវ៉ាក់សាំងដែលសន្យាផ្ដល់មកម្ពុជានៅចិនប្រមាណ ១៥ លានដូស និងនៅអាមេរិកជាង ៥,៥ លានដូស ព្រមទាំងអូស្ត្រាលី ៥ សែនដូស ដែលនឹងមកដល់បន្តទៀត ខណៈកម្ពុជា​មិនទាន់អាចវាយតម្លៃពីស្ថានភាពកូវីដបញ្ចប់នៅពេលណា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម