ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន រំលឹកថា កម្ពុជាមិនទាន់ឈ្នះសង្រ្គាមកូវីដទាំងមូលនៅឡើយទេ
នៅក្នុងពិធីចែកសញ្ញាបត្រ ជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី ១៣ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មកដល់ពេលនេះ កម្ពុជាទើបតែឈ្នះសមរភូមិកូវីដប៉ុណ្ណោះ តែសង្រ្គាមកូវីដទាំងមូល កម្ពុជាមិនទាន់ឈ្នះនៅឡើយទេ។ មានន័យថា សង្គ្រាមប្រឆាំងជំងឺកូវីដ-១៩ មិនទាន់ឈ្នះ តែសមរភូមិអាល់ហ្វា ដែលតា និងអូមីក្រុង កម្ពុជាទប់ទល់បានហើយ។

បើតាមសម្តេចតេជោ ហ៊ុន សែន ស្ថានភាពនេះ បានផ្ដល់អំណោយផលឲ្យប្រទេសកម្ពុជា អាចបើកដំណើរការឡើងវិញគ្រប់ផ្នែកទាំងអស់ ដែលធ្លាប់បានធ្វើមុនកូវីដបានមកដល់ តែត្រូវធ្វើឡើងតាមរបៀបថ្មី។ សម្ដេចតេជោ បានបញ្ជាក់ថា ពេលវេលាកន្លងទៅពេលនេះ ក៏ដូចជាពីរបីឆ្នាំទៅមុខទៀត ប្រធានបទកូវីដ-១៩ នៅតែជាបញ្ហាសាំញាំសម្រាប់កម្ពុជា។ ដូច្នេះវាមិនទាន់បញ្ចប់ទេ ហើយវាក៏មិនទាន់ទៅណាឆ្ងាយពីកម្ពុជាដែរ ដូច្នេះត្រូវមានការប្រុងប្រយ័ត្នបន្តទៀត។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើសម្ដេចមិនច្រលំទេ កាលពីឆ្នាំមុន គឺជាពេលពេលវេលា ដែលកម្ពុជាខិតខំដាក់ចេញនូវបទបញ្ជា ដើម្បីពន្លឿនការរៀបចំក្តារមឈូសតែម្ដង។ ពីព្រោះពេលនោះ អត្រាស្លាប់បានកើនឡើង។ កាលពីឆ្នាំមុន គ្រាន់តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ កម្ពុជាមានអ្នកស្លាប់រហូតដល់ជាង ៣ពាន់នាក់។ ដូច្នេះសភាពការណ៍ពេលនោះ គឺជាសភាពការណ៍ដ៏អាក្រក់សម្រាប់កម្ពុជា ហើយអ្វីដែលរាជរដ្ឋាភិបាល បានធ្វើនៅពេលនោះ គឺសម្រាប់ពេលនេះឯង ដែលពេលនោះរាជរដ្ឋាភិបាល បានបង្ខំចិត្តបិទរាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តព្រះសីហនុ ហើយក៏បានដាក់ចេញនូវការបិទខ្ទប់តាមគោលដៅ ដោយមានការបែងចែកជាតំបន់ក្រហម លឿងទុំ ជាដើម។ សម្តេចតេជោ បានបញ្ជាក់ទៀតថា ការបែងចែក ឬការដាក់វិធានការទាំងឡាយ គ្មានអ្វីក្រៅពីសេចក្តីសុខរបស់ប្រជាជន នោះទេ៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ