Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ៖ ធ្វើមន្ត្រី បើមិនចាត់ទុកការបម្រើពលរដ្ឋជាគោលដៅ គឺមិនចាំបាច់មកធ្វើជាមន្ត្រីទេ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ធ្វើមន្ត្រីរាជការ បើមិនចាត់ទុកការបម្រើប្រជាពលរដ្ឋជាគោលដៅទេ មិនចាំបាច់ធ្វើជាមន្ត្រីរាជការទេ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០​២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នាព្រឹកថ្ងៃទី ១៣ ខែមិថុនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា អ្វីដែលសម្ដេច ចង់ដាស់តឿនមន្ត្រីរាជការនោះ គឺត្រូវរំលឹកខ្លួនឯងឲ្យបានជាប់ជាប្រចាំថា «យើងជាមន្ត្រី ដែលត្រូវតែធ្វើការបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ»។ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សូមមន្ត្រីរាជការ ត្រូវក្ដាប់ចំណុចនេះឲ្យបាន។

ជា​មួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា មន្ត្រីរាជការ ត្រូវចាត់ទុកការបម្រើប្រជាពលរដ្ឋ ជាគោលដៅដែលត្រូវធ្វើ។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «ហើយទុកការបម្រើប្រជាពលរដ្ឋ គឺជាគោលដៅដែលយើងត្រូវធ្វើ ធ្វើមន្ត្រីបើមិនចាត់ទុកការបម្រើប្រជាពលរដ្ឋ ជាគោលដៅគឺមិនចាំបាច់មកធ្វើជាមន្ត្រីទេ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម