ព័ត៌មានជាតិ
ទីលានផ្ទុកសំរាម ៣០០០តោន ក្នុងមួយថ្ងៃនៅខេត្តបាត់ដំបង បញ្ចប់ការសាងសង់គ្រោងសម្ពោធឆាប់ៗ
ទីលានផ្ទុកសំរាមលក្ខណៈតាមស្ដង់ដារអន្តរជាតិ ដែលមានទំហំផ្ទៃដី ២៥ហិកតាស្ថិតនៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងបានបញ្ចប់ការសាងសង់ជាផ្លូវការហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅពេលខាងមុខនេះ។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងនិងអ្នកនាំពាក្យសាលាខេត្តបាត់ដំបងបានឱ្យដឹងនៅព្រឹកថ្ងៃទី១៣មិថុនានេះថា ទីលានចាក់ និងកប់សំរាមនេះ ជាគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមកម្ចីឥណទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)មានតំលៃប្រមាណ៦លាន៥សែនដុល្លារអាមេរិក ដែលទើបបញ្ចប់ការសាងសង់រួចរាល់ថ្មីៗនេះបន្ទាប់ពីប្រើរយៈពេលសាងសង់៣ឆ្នាំ។
លោក សឿម ប៊ុនរិទ្ធ បានបន្តថាទីលានចាក់និងកប់សំរាមនេះនៅមិនទាន់កំណត់ពេលវេលាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ ដោយសារបច្ចុប្បន្ននេះកំពុងជ្រើសរើសបុគ្គលិកប្រមាន១០នាក់ ដើម្បីយកមកបណ្តុះបណ្តាលទៅលើការផ្តល់សេវាប្រមូលសំរាមនេះជួនដល់ប្រជាពលរដ្ឋដែលរស់នៅទីក្រុងបាត់ដំបង និងតាមស្រុកមួយចំនួននៅជុំវិញខេត្តព្រោះទីលានចាក់សំរាមនេះអាចផ្ទុក និងកប់សំរាមរហូតដល់ជាង១០ឆ្នាំដែលគ្រប់គ្រងដោយសាលាខេត្តផ្ទាល់តែម្តង។

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានសន្យាងថានឹងជួយផ្ដល់នូវការបណ្ដុះបណ្ដាលើជំនាញគ្រប់គ្រង និងការបែងចែកញែកសំរាមឱ្យបានស្របតាមលក្ខណៈស្ដង់ដារបច្ចេកទេស ។
លោកអភិបាលរងខេត្តបានបន្តទៀតថា នៅពេលដែលទីលានចាក់សំរាមនិងកប់សំរាមនេះបើកដំណើរការនោះទីលានចាក់សំរាមចាស់នៅក្រុងបាត់ដំបងនឹងឈប់ប្រើប្រាស់ហើយព្រោះទីតាំងទីលានថ្មីមានលក្ខណៈធំទូលាយនិងមានស្តង់ដា ពិសេសអាចផ្ទុកសំរាមបានច្រើន និងយូរឆ្នាំ។
ក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ស្ដីពីវឌ្ឍនភាពអនុគម្រោង នៅក្នុងក្រុងបាត់ដំបង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហ៊ានទី២កាលពីពេលថ្មីៗនេះ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងកាលពីពេលថ្មីៗនេះថា បញ្ហាសំរាមនៅតែជាបញ្ហាកង្វល់ ដែលកំពុងប្រឈមមុខ ដែលត្រូវទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ ក្នុងខណៈពេលដែលបច្ចុប្បន្ន ការទុកដាក់ការប្រមូល និងដឹកជញ្ជូនសំរាមមានភាពយឺតយ៉ាវ ហើយសំរាមកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
ចំណែកលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ក៏បានធ្វើការណែនាំដល់រដ្ឋបាលខេត្តបាត់ដំបងរៀបចំបង្កើតយន្តការនៃគណៈកម្មការមួយសម្រាប់ធ្វើការគ្រប់គ្រងទីលានចាក់សំរាម ឱ្យបានត្រឹមត្រូវបន្ទាប់ពីទីលានចាក់សំរាមស្ដង់ដារអន្តរជាតិមួយនេះត្រូវបានដាក់ដំណើរការប្រើប្រាស់នាពេលខាងមុខនេះ។
បើតាមលោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ធ្លាប់បានមានប្រសាសន៍ថា ទីលានកប់សំរាម នេះអាចមានសមត្ថភាពផ្ទុកសំរាមប្រមាណចន្លោះពី ១ ៥០០ តោនទៅ ៣ ០០០ តោន ក្នុងមួយថ្ងៃ៕ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១០ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ