Connect with us

ព័ត៌មានជាតិ

​រដ្ឋបាលខេត្តកណ្តាល ឲ្យ​អាជីវករ​លក់ដូរ តាមសួនច្បារមាត់ទន្លេឡើងវិញ

បានផុស

នៅ

រដ្ឋបាលខេត្តកណ្តាល ​បានជូនដំណឹងដល់អាជីវករ ដោយអនុញ្ញាត​ឲ្យដំណើរការឡើងវិញ នូវអាជីវកម្មលក់ដូរ តាមសួនច្បារមាត់ទន្លេបាសាក់ និងតាមមាត់ស្ទឹងព្រែកត្នោត ​ក្រុងតាខ្មៅ ប៉ុន្តែត្រូវរក្សាវិធានការរបស់ក្រសួងសុខាភិបាល។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល បានឲ្យដឹងថា នៅតាមសួនច្បារមាត់ទន្លេបាសាក់ និងតាមមាត់ស្ទឹងព្រែកត្នោត ​ក្រុងតាខ្មៅ ត្រូវបានពិនិត្យឃើញថា ពុំមានការរីករាលដាលជំងឺកូវីដ-១៩ នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋបាលខេត្តកណ្តាល បាណែនាំ៖១ អនុញ្ញាតឱ្យដំណើរការឡើងវិញទីតាំងអាជីវកម្មលក់ដូរ ក្រុងតាខ្មៅ ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ។២ រដ្ឋបាលក្រុងតាមខ្មៅ រដ្ឋបាលសង្កាត់តាខ្មៅ ត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យលើកកម្ពស់អនាម័យ និងការបង្ការ ដើម្បីការពារការឆ្លងជាយថាហេតុ នូវវីរុសកូវីដ-១៩ ។

សូមបញ្ជាក់ថា នាពេលថ្មីៗកន្លងមកនេះ អាជ្ញាធរខេត្តកណ្ដាលបានផ្អាកសកម្មភាពលក់ដូរ តាមសួនច្បារមាត់ទន្លេបាសាក់ និងតាមមាត់ស្ទឹងព្រែកត្នោត ​ក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម