ព័ត៌មានជាតិ
ប្រេសិតពិសេសប្រធានអាស៊ាន ប្រាប់អូស្ត្រាលីពីបញ្ហាស្មុគស្មាញ ក្នុងការស្វែង រកដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា
ថ្លែងនៅក្នុងជំនួបជាមួយជាមួយលោកស្រី Kathryn Campbell រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមប្រេសិតពិសេសប្រធានអាស៊ាន បានចែករំលែក អំពីការវិវត្ត នៃសភាពការណ៍នៅមីយ៉ាន់ម៉ា ដោយ គូសបញ្ជាក់ពីភាពស្មុគស្មាញ នៃវិបត្តិ និងការប្រឈមមុខនានា ក្នុងការស្វែងរកដំណោះស្រាយសមស្របមួយ ដែលតម្រូវឱ្យមានការយោគយល់គ្នា ភាពអត់ធ្មត់ និងការអត់ឱនពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួម ឯកភាព និងសាមគ្គីភាព ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និងគ្រប់ភាគីទាំងអស់។
លោកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សខុន បានគូសបញ្ជាក់អំពីវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ ចំណុចរបស់អាស៊ាន ស្ដីពីមីយ៉ាន់ម៉ា រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការរៀបចំការងារជាមូលដ្ឋាន ក្នុងអំឡុង ពេល នៃទស្សនកិច្ចលើកទីមួយទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២១-២២ ខែមីនា ឆ្នាំ២០២២ សម្រាប់អាទិភាពបន្ទាន់ចំនួន៣ រួមមាន៖ ទី១, ការបញ្ឈប់អំពើហិង្សា ទី២, ការធានាឱ្យបាននូវការផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលាដោយគ្មានការរើសអើង និងទី៣, ការកសាងបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនានយោបាយប្រកប ដោយបរិយាប័ន្ន ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។
លោកក៏បានគូសបញ្ជាក់ផងដែរ អំពីលទ្ធផលសំខាន់ៗចំនួន៣ ដែលសម្រេចបានក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា ដែល កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ រួមមាន៖ ១, ក្របខ័ណ្ឌនៃការរៀបចំការផ្តល់ជំនួយមនុស្សធម៌អាស៊ាន ២, ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រតិបត្តិការនៃការផ្តល់ជំនួយមនុស្សធម៌ និង៣, ក្រប ខ័ណ្ឌសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា។
លោកឧបនាយករដ្ឋមន្រី្ត ប្រាក់ សុខុន បានជម្រាបជូនផងដែរ អំពីការរៀបចំដំណើរទស្សនកិច្ចជាលើកទីពីររបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលគ្រោងធ្វើនៅចុងខែនេះ ដោយសង្កត់ធ្ងន់ថា ការជួប ពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ គឺស្ថិតក្នុងចំណោមការផ្ដោតការយកចិត្តទុកដាក់របស់លោកនាពេលនោះ ស្របតាមអាណត្តិរបស់ប្រេសិតពិសេស។
លោកស្រីរដ្ឋលេខាធិការ Kathryn Campbell បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិបច្ចុប្បន្ននៅមីយ៉ាន់ម៉ា និងបានអះអាងអំពីការគាំទ្ររបស់អូស្ត្រាលីសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?