ព័ត៌មានជាតិ
ជួសជុលកំណាត់ផ្លូវជាតិលេខ៦៤ប្រវែងជាង៥០គីឡូម៉ែត្រពីព្រំប្រទល់ខេត្តសៀមរាបដល់ថ្នល់បំបែក ស្រុកគូលែន
ព្រះវិហារ ៖ កំណាត់ផ្លូវជាតិលេខ៦៤ប្រវែងជាង៥០គីឡូម៉ែត្រពីព្រំប្រទល់ខេត្តសៀមរាបដល់ថ្នល់បំបែក ស្រុកគូលែន ត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារធ្វើការជួសជុល ថែទាំឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនដឹកជញ្ជូនខេត្តព្រះវិហារបានឲ្យដឹងថា អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមការងារ ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើការ. ជួសជុល ថែទាំ លើកំណាត់ផ្លូវជាតិលេខ៦៤ ប្រវែង៥២.១៥គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តសៀមរាប ដល់ថ្នល់បំបែក ស្រុកគូលែន ដោយធ្វើការសៀលកៅស៊ូ កន្លែងចោះ កន្លែងស្រុត លុបសំបុកមាន់។

លោកសំ លាងទ្រី បានសូមជូនពរឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរ ជួបតែសុខសុវត្ថិភាព ពិសេសសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍៕
ដោយ ៖ ស្រីរ័ត្ន








-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី