ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មស្នើឱ្យអ៊ីស្រាអែលបង្កើនចំនួននិស្សិតកម្ពុជាទៅសិក្សានៅអ៊ីស្រាអែលបន្ថែមទៀត
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានស្នើឱ្យក្រុមហ៊ុនAgrostudies Agriculture Capacity Building របស់អ៊ីស្រាអែលបង្កើនចំនួននិស្សិតឱ្យទៅសិក្សានៅប្រទេសអ៊ីស្រាលអែលបន្ថែមទៀតដើម្បីយកចំណេះជំនាញមកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
ការស្នើសុំនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែមិថុនា នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Yaron Tamir ជានាយកប្រតិបត្តិក្រុមហ៊ុន Agrostudies Agriculture Capacity Building នៅទីស្តីការក្រសួង ។
លោករដ្ឋមន្រ្តី បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក Yaron Tamir ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ក្នុងការអភិវឌ្ឍធនធានមនុស្សលើវិស័យកសិកម្មតាមរយ:ការផ្តល់ឱកាសឲ្យនិស្សិតកម្ពុជាឆ្នាំទី៣ បានទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល តាំងពីឆ្នាំ២០០៨
រហូតមកទល់បច្ចុប្បន្នមានរយ:ពេល១៤ឆ្នាំហើយ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្មសិក្សានេះបានបង្កើនចំណេះដឹងបច្ចេកទេសតាមរយ:ការបណ្តុះបណ្តាលទាំងទ្រឹស្តី
និងការអនុវត្តជាក់ស្តែងដល់សិក្ខាកាមវ័យក្មេងដែលមានសក្តានុពលបានយល់ដឹងកាន់តែស៊ីជម្រៅអំពីរបៀបរបបរស់នៅ និងធ្វើការងារជាក្រុមជាបុគ្គលមានការទទួលខុសត្រូវ មានវិន័យ ជាអ្នកគ្រប់គ្រង ដឹកនាំ សហការល្អ និងខិតខំសិក្សារៀនសូត្រអំពីបច្ចេកវិទ្យាកសិកម្មថ្មីៗ ដើម្បីអភិវឌ្ឍខ្លួនគេ និងប្រទេសកំណើតរបស់ខ្លួន។ ជាក់ស្តែង និស្សិតដែលត្រឡប់មកមាតុភូមិវិញបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មទំនើបៗ ដែលខ្លួនបានសិក្សារៀនសូត្រជូនប្រជាកសិករ ខ្លះបម្រើការឲ្យក្រុមហ៊ុន និងខ្លះទៀតធ្វើអាជីវកម្មកសិកម្មដោយខ្លួនគេផ្ទាល់។
លោករដ្ឋមន្ត្រីបានសំណូមពរឲ្យក្រុមហ៊ុនបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែល្អប្រសើរ និងស្នើសុំបង្កើនចំនួននិស្សិតឆ្លើយតបតាមតម្រូវការធនធានមនុស្សក្នុងវិស័យកសិកម្មដែលមាននិន្នាការកើនឡើងជាលំដាប់
ដើម្បីឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាមានលក្ខណ:ទំនើបកម្មប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ នរវានុវត្តន៍ និងចូលរួមចំណែកទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។ លោករដ្ឋមន្ត្រីបានណែនាំដល់សកលវិទ្យាល័យភូមិន្ទកសិកម្មគួររៀបចំចងក្រងបញ្ជីឈ្មោះនិស្សិតកម្មសិក្សាសិក្សាស្រាវជ្រាវឲ្យបានឃើញពីសកម្មភាពការចូលរួមអភិវឌ្ឍវិស័យកសិកម្មបន្ទាប់ពីបានបញ្ចប់កម្មសិក្សារបស់ពួកគេ ទំនាក់ទំនង និងការរីកចម្រើនទាំងចំណេះដឹងវិស័យកសិកម្ម និងសេដ្ឋកិច្ចសង្គម។ល។
ទាក់ទងនឹងសំណើរក្សា ឬបង្កើនចំនួននិស្សិតឲ្យទៅធ្វើកម្មសិក្សានោះលោក Yaron Tamir នាយកក្រុមហ៊ុនបានមានប្រសាសន៍ថានៅចុងខែនេះ ឬដើមខែកក្តដា លោកស្រីឯកអគ្គរដ្ឋទូតអ៊ីស្រាអែល នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាហើយលោកស្រី ក៏មានកម្មវិធីជួបជាមួយលោករដ្ឋមន្រ្តី នឹងជម្រាបជូនអំពីសំណើនេះដោយផ្ទាល់ផងដែរ។
លោកបានបន្តថា កន្លងមកនិស្សិតកម្ពុជាទទួលបានការកោតសរសើរពីកសិករអីស្រាអែលថា ជានិស្សិតមានការតស៊ូ ឧស្សាហ៍ព្យាយាម ស្មោះត្រង់ និងគោរពវិន័យបានល្អ ហើយនេះគឺជាដើមទុន ឬជាទ្រព្យយ៉ាងល្អសម្រាប់កសាងអនាគតខ្លួនគេ។
ជាមួយគ្នានេះដែរ លោកបានបន្តទៀតថា នាអនាគតដ៏ខ្លីក្រុមហ៊ុនមានបំណងសហការជាមួយក្រសួងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសកសិកម្មកម្ពុជា ដោយប្រើប្រាស់និស្សិតដែលបានបញ្ចប់កម្មសិក្សាមកធ្វើជាគ្រូបង្គោល
ធ្វើការផ្សព្វផ្សាយបច្ចេកទេសកសិកម្មជូនដល់ប្រជាកសិករ។
លោក ង៉ោ ប៉ុនថាន សាកលវិទ្យាធិការបានឲ្យដឹងថា កម្មវិធីហាត់ការនៅប្រទេសអ៊ីស្រាអែល RUA បានធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកសិកម្មតាំងពីឆ្នាំ២០០៨
គិតមកដល់បច្ចុប្បន្នមានអាយុ ១៤ឆ្នាំហើយ មាននិស្សិតសរុបចំនួន ១ ៤៦៩នាក់។
លោកបានបន្តថាសម្រាប់ឆ្នាំ២០២២ មាននិស្សិតដាក់ពាក្យចំនួន ៣១៦នាក់ ក្នុងនោះ សកលវិទ្យាល័យភូមិន្ទកសិកម្ម មាន ២៧៦នាក់វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ១៧នាក់ សាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំ១៦នាក់ និង សាកលវិទ្យាល័យស្វាយរៀង ០៧នាក់។ សាលាកំពុងធ្វើជ្រើសរើសនិស្សិតដែលមានលក្ខណ: សម្បត្តិគ្រប់គ្រាន់ឆ្លើយតាមតម្រូវការ។ ប៉ុន្តែនៅឆ្នាំនេះ កូតាត្រូវផ្តល់ជូនបានតែ ៥០% នៃចំនួននិស្សិតសរុប ២០០នាក់ កាលពីឆ្នាំ២០២១។ ករណីនេះសាលា បានពិភាក្សាជាមួយក្រុមហ៊ុន និងបានលើកសំណើជូនទៅស្ថានទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងបាងកកឲ្យពិនិត្យពិចារណារួចហើយ កំពុងរង់ចាំចម្លើយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ