ព័ត៌មានជាតិ
រដ្ឋាករទឹកស្អាតខេត្តស្ទឹងត្រែង ស្នើឱ្យពលរដ្ឋមកដាក់ពាក្យស្នើសុំតទឹកបណ្តាញថ្មី
អង្គភាពរដ្ឋាករផ្គត់ផ្គង់ទឹកស្អាតខេត្តស្ទឹងត្រែង បានអំពាវនាវទៅប្រជាពលរដ្ឋជាអតិថិជនប្រើប្រាស់ទឹកបណ្តាញទឹកស្អាតដែលមិនទាន់បានដាក់ពាក្យស្នើសុំ សូមរួសរាន់មកដាក់ពាក្យស្មើសុំនៅអង្គភាពរដ្ឋាករទឹកដើម្បីក្រុមការងារតភ្ជាប់បណ្តាញទឹកថ្មីបានប្រើប្រាស់។
លោក ចាន់ ប៊ុនគង់ ប្រធានរដ្ឋាករទឹកស្អាតបានបញ្ជាក់ថា គិតមកដល់ថ្ងៃទី១៤ ខែមិថុនា នេះមានបងប្អូនប្រជាពលរដ្ឋមកដាក់ពាក្យស្នើសុំបាន៨៥%ហើយ ។ ហើយក្រុមកាងារបានចុះទៅតបណ្តាញថ្មីជូនរួចរាល់ហើយដែរ និងនៅសល់ប្រមាណតែជាង១០%ទៀត នៅមានភាពយឺតយ៉ាវមិនបានមកដាក់ពាក្យស្នើសុំ ។

លោកសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកស្អាតបណ្ដាញចាស់ សូមអញ្ជើញរួសរាន់មកដាក់ពាក្យដើម្បីឱ្យក្រុមការងារតភ្ជាប់បណ្តាញទឹកថ្មីជូន ព្រោះអង្គភាពរដ្ឋាករទឹកត្រូវបិទបណ្ដាញចាស់ហើយ ដោយមានការដូរបណ្ដាញថ្មីទាំងស្រុង ហើយយើងពង្រីកទៅគ្រប់ទីកន្លែងនៅក្នុងខេត្ត ដូចនេះសូមបងប្អូនប្រជាពលរដ្ឋជួយក្នុងការការពារបណ្ដាញយើងទាំងអស់គ្នា ចៀសវាងការជីកប៉ះលិចធ្លាយដោយមិនបានផ្ដល់ព័ត៌មានមកអង្គភាពរដ្ឋាករទឹកធ្វើឲ្យខាតបង់ថវិការបស់យើងទាំងអស់គ្នា អញ្ចឹងសូមប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា។

លោក សាន លី ប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែង បានបញ្ជាក់ថា នេះជាសមិទ្ធផលថ្មី ព្រោះប្រជាពលរដ្ឋនៅក្នុងខេត្តមានទឹកស្អាតប្រើប្រាស់ហើយ និងបានលើកកម្ពស់ផ្នែកសុខភាពរស់នៅផងដែរ។
លោកបន្ថែមថា តាមការឱ្យដឹងពីក្រុមការងាររដ្ឋាករទឹកស្អាតទីប្រជុំជនបានបញ្ជាក់ថា មន្ត្រីជំនាញកំពុងរៀបចំពន្លឿនការតបណ្តញទឹកចូលផ្ទះប្រជាពលរដ្ឋជូនអតិថិជនចាស់ឱ្យរួចរាល់ ទើបឈានទៅតជូនអតិថិជនថ្មីឱ្យបានប្រើប្រាស់ដូចគ្នា ។

សូមបញ្ជាក់ថា ការតបណ្តាញចែកចាយទឹកស្អាតមន្ត្រីរដ្ឋាករទឹកតភ្ជាប់ជូនអតិថិជនចាស់ប្រើប្រាស់បាន២.៨៩៩គ្រួសារហើយ ចំណែកអ្នកមិនបានមកដាក់ពាក្យស្មើសុំមន្ត្រីរដ្ឋករទឹកមិនអាចតភ្ជាប់ឱ្យប្រើប្រាស់បានទេ ដូចនេះសូមអញ្ចើញមកដាក់ពាក្យឱ្យបានរុះរាន់ ព្រោះបញ្តាញទឹកចាស់ត្រូវបិទបញ្ឈប់ប្រើប្រាស់ ដើម្បីឱ្យបងប្អូនងាកមកប្រើទឹកស្អាតសុខភាពថ្មីវិញ៕
អត្ថបទ៖ ងិនលីម




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ