Connect with us

សន្តិសុខសង្គម

ទឹកភ្លៀង​ធ្វើឱ្យ​បាក់ច្រោះដី​ទំនប់ទឹក​បារាំង​នៅកំពង់ឆ្នាំង

បានផុស

នៅ

ទំនប់បារាំង​ជាទំនប់បង្ហៀរទឹក​ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង​ ក្រុងកំពង់ឆ្នាំង​បានរងការ​ខូចខាតដោយសារជំនន់ទឹកភ្លៀង ​ធ្វើឱ្យការធ្វើដំណើរជួបការលំបាក​។ ដោយមានការយកចិត្តទុក​ដាក់ពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ មន្ទីរធនធានទឹកខេត្ត បានធ្វើការចាក់ដីជួសជុលកន្លែងបាក់ច្រោះផ្នែកចុងទំនប់ខាងកើត ដើម្បីជួយ​សម្រួលការធ្វើរាចរណ៍ជូនប្រជាពលរដ្ឋឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ដោក ប៊ុនថុន ប្រធានមន្ទីធន ធានទឹកខេត្តកំពង់ឆ្នាំងបានឱ្យដឹងនៅព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះថា មន្ត្រីជំនាញបានចុះទៅពិនិត្យ​និងកំពុងធ្វើការជួសជុលទំនប់នេះឡើងវិញ​ដើម្បីសម្រួល​ដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ។

​លោកប្រធានមន្ទីធនធានទឹកបានបញ្ជាក់ថា ទំនប់បង្ហៀរទឹកនេះបន្សល់ទុក​តាំងពីជំនាន់​បារាំងហើយ​ត្រូវបានក្រសួងធនធានទឹក​និងឧតុនិយមធ្វើការកែសម្រួល​និងបានជួសជុលខ្នង​ទំនប់ជាផ្លូវធ្វើដំណើរឡើងវិញដើម្បីជួយសម្រួលការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋក្នុង​មូលដ្ឋាន។

លោក អ៊ិន ឌិន មេភូមិកណ្តាលក៍ដូចជាប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមរថយន្ត និងម៉ូតូឆ្លងកាត់​ទំនប់បង្ហៀរទឹកខាងលើបានឱ្យដឹងដែរថាទំនប់បង្ហៀរខាងលើនេះ ជាផ្លូវឆ្លងកាត់តភ្ជាប់ទៅជាច្រើន​ស្រុកមានស្រុករលាប្អៀរ ស្រុកជលគីរី និងមួយផ្នែកទៀតគឺស្រុកបាធាយខេត្តកំពង់ចាម។

ប៉ុន្តែខ្នងទំនប់នេះអាចធ្វើដំណើរឆ្លងកាត់បានតែក្នុងរដូវទឹកស្រកតែប៉ុណ្ណោះ គឺនៅពេលទឹក ទន្លេឡើង​ខ្ពស់ មិនអាចធ្វើដំណើរតាមខ្នងទំនប់នេះបានឡើយ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម