ព័ត៌មានជាតិ
មន្ទីរពេទ្យគន្ធបុប្ផា អំពាវនាវពលរដ្ឋឲ្យប្រុងប្រយ័ត្នពីជំងឺគ្រុនឈាមនារដូវធ្លាក់ភ្លៀងនេះ
មន្ទីរពេទ្យគន្ធបុប្ផា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពីជំងឺគ្រុនឈាមនៅរដូវភ្លៀងធ្លាក់នេះ ជាពិសេសឪពុកម្ដាយត្រូវប្រយ័ត្នចំពោះកូនតូចៗ ព្រោះគ្រុនឈាមអាចសម្លាប់កូនរបស់យើងបាន។

ជំងឺគ្រុនឈាម បង្កឡើងដោយមូសខ្លាញី ដែលមានផ្ទុកវីរុសគ្រុនឈាម (អាចមាន៤ប្រភេទវីរុស) ដែលខាំចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត នៅពេលថ្ងៃ។ ជំងឺគ្រុនឈាម ពុំមានថ្នាំព្យាបាលទេ នៅពេលកើតជំងឺគ្រុនឈាម ត្រូវតាមដាននូវការវិវត្តន៍នៃស្ថានភាពជំងឺ និងត្រូវទៅរកការតាមដានព្យាបាល ដោយគ្រូពេទ្យជំនាញ ប្រកបដោយវិជ្ជាវីវៈ និងគុណភាព ។ គ្រុនឈាម អាចសម្លាប់កូនៗរបស់លោកអ្នកបាន ការពារកូនៗ ពីជំងឺគ្រុនឈាម គឺត្រូវចូលរួមទាំងអស់គ្នា ក្នុងការបំបាត់មូសខ្លា – ជម្រកពងមូសខ្លា និងការពារបុត្រធីតា ពីមូសខ្លាញីខាំ។

ជាក់ស្តែងក្មេងស្រីម្នាក់នេះអាយុ៧ឆ្នាំ ត្រូវបានយកមកពីគ្លីនិកឯកជនមួយ ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤នៃជំងឺគ្រុនឈាម ដែលឈានដល់ដំណាក់កាលធ្ងន់ធ្ងរបំផុត បានត្រូវសង្រ្គោះជីវិត នៅមន្ទីរពេទ្យគន្ធបុប្ផា ក្រោយឆ្លងផុតដំណាក់កាលផុតជីចរ (shock) ៦ដង និងត្រូវបញ្ចូលប្លាស្មាអស់៥ប្លោក។
អរគុណនិងសូមកោតសរសើរ ក្រុមគ្រូពេទ្យឯកទេសសង្រ្គោះបន្ទាន់ ដែលបានជួយសង្រ្គោះជីវិតមួយនេះ អរគុណ មូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស៕
អត្ថបទ៖ រស្មី


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ