Connect with us

ព័ត៌មានជាតិ

អាជ្ញាធរមានសមត្ថកិច្ច ចាប់បានរថយន្តដឹកជ្រូក៨០ក្បាលខុសច្បាប់ពីវៀតណាម បើទោះបីមានអ្នកមកកាង

បានផុស

នៅ

អាជ្ញាធរនៃអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្ទាក់ចាប់បានរថយន្តធុនធ្ងន់មួយគ្រឿងដែលបានដឹកជ្រូកខុសច្បាប់ពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាតាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុន សារ៉ាត់ អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ បានអះអាងឲ្យដឹងថា ប្រតិបត្តិការចាប់រថយន្តដឹកជ្រូកខុសច្បាប់ពីប្រទេសវៀតណាមនេះ គឺមានការប្រទាញប្រទង់គ្នាយ៉ាងខ្លាំងដោយនៅពេលសមត្ថកិច្ចតាមចាប់រថយន្តដឹកជ្រូក ក៏មានរថយន្តប្រមាណជា ៥-៦ គ្រឿង ក្នុងនោះ ក៏មានទាំងរថយន្តយីឌុបផង មកកាងចង់រំដោះរថយន្តនោះចេញពីដៃសមត្ថកិច្ច។ មិនតែប៉ុណ្ណោះ ក៏មានរថយន្ត Pick Up បំពាក់ទៅដោយស៊ីរ៉ែនមួយទៀត ក៏មកកាងរថយន្តដឹកជ្រូកនោះផងដែរ។ ប៉ុន្តែ  បន្ទាប់ពីមានក្រុមអ្នកសារព័ត៌មាន ៣-៤ ស្ថាប័នទៅផ្តិតយកព័ត៌មាន ក្រុមមកកាងចង់រំដោះរថយន្តដឹកជ្រូកនោះ ក៏បែកគ្នាអស់ទៅ ទុកឲ្យសមត្ថកិច្ចចាប់ខ្លួន និងរឹបអូសរថយន្តដឹកជ្រូកខុសច្បាប់ដោយជោគជ័យ។

អ្វីជាការកត់សម្គាល់ ប្រតិបត្តិការលើកនេះ មិនមែនមានតែលោក ហ៊ុន សារ៉ាត់ ទេ ប៉ុន្តែក៏មានវត្តមានលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះទៅដឹកនាំបញ្ជាដោយផ្ទាល់ផងដែរ។ ករណីនេះ គឺជាករណីបង្រ្កាបដ៏រន្ធត់មួយដែលកម្របានជួបខ្លាំងណាស់នៅក្នុងប្រទេសកម្ពុជា។

ក្រោយពីបង្រ្កាបបានហើយ រថយន្ត និងជ្រូកដែលសមត្ថកិច្ចរឹបអូសបាន ត្រូវបាននាំយកទៅរក្សាទុកនៅកន្លែងធ្វើចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ នាចម្ការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីធ្វើការត្រួតពិនិត្យសុខភាព។ បើតាមលោក ហ៊ុន សារ៉ាត់ បើទោះបីរកឃើញថាមានផ្ទុកមេរោគក៏ដោយ ក៏នឹងកម្ទេចដុតចោលទាំងអស់ ។ ចំពោះឈ្មួញ និងអ្នកពាក់ព័ន្ធ នឹងត្រូវចាត់ការដោះស្រាយតាមច្បាប់ជាធរមាន៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ដួង សុខគា
ជីវិតកម្សាន្ដ២៣ វិនាទី មុន

លោក ដួង សុខគា ឆ្ងល់រឿងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស អ្នកខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​ចិន​ស្នើ​ថៃ​​​ចំៗ​ សហការ​ស៊ីជម្រៅ​លើ​​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សេដ្ឋកិច្ចឌីជីថល រថយន្តអគ្គីសនី និងបទ​ល្មើស​បច្ចេកវិទ្យា​

ប៉ាណាម៉ា
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ប៉ាណាម៉ាច្រានចោលការអះអាងរបស់អាមេរិក ជុំវិញការមិនយកប្រាក់នាវាអាមេរិកសម្រាប់ការឆ្លងព្រែកជីកប៉ាណាម៉ា

ជីវិតកម្សាន្ដ១០ នាទីutes មុន

អតីតម្តាយក្មេក សាន់ឆាយ រងការរិះគន់ពីមហាជនថា ធ្វើរឿងមិនសមរម្យ កំឡុងពេលកាន់ទុក្ខ

Sokha Hotels

ព័ត៌មានពេញនិយម