Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ៖ ​កម្ពុជា​មានសន្តិភាព​ពេញលេញ​ក្រោយបញ្ចប់​សង្គ្រាមឆ្នាំ​ ១៩៩៨​ ក្រោម​នយោបាយ​ ឈ្នះ ឈ្នះ​ របស់​សម្ដេចតេជោ

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីក្របខណ្ឌគ្រប់​គ្រងហានិភ័យ​សំណល់ជាតិផ្ទុះពីសង្រ្គាមសម្រាប់តំបន់អាស៊ីអាគ្នេយ៍ នៅសណ្ឋាគារ Hyatt Residence។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលានេះ សហ​ការរៀប​ចំដោយមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់វិស័យសកម្មភាពមីន(ARMAC) និងមជ្ឈ​មណ្ឌល​អន្តរជាតិហ្សឺណែវសម្រាប់ការបោសសម្អាតមីនមនុស្សធម៌ (GICHD) ព្រមទាំងមាន​ការឧបត្ថម្ភគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក រដ្ឋាភិបាលប្រទេសស្វីស។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា កម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុងនៅឆ្នាំ ១៩៩៨ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយចាប់តាំងពីពេលនោះមក ប្រជាជនកម្ពុជាទាំងអស់ទទួលបាននូវសុខសន្តិភាពពេញលេញ ប៉ុន្តែទោះបីយ៉ាងណាប្រជាជនមួយចំនួននៅតែបន្តរស់នៅក្នុងតំបន់ដ៏សែនគ្រោះថ្នាក់ ក្នុងភាពភ័យខ្លាច និងធ្វើការនៅតំបន់ដែលមានការផលប៉ះពាល់ដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

សកម្មភាពមីនមនុស្សធម៌ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ដោយធានាបាននូវដីមានសុវត្ថិភាពសម្រាប់សកម្មភាពចិញ្ចឹមជីវិតរបស់សហគមន៍មូលដ្ឋាន និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ទន្ទឹមនឹងនោះក៏កាត់បន្ថយចំនួនជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ។

លោកបន្តទៀតថា រដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន និងដៃគូសកម្មភាពមីន បាននឹងកំពុងធ្វើការឥតឈប់ឈរ ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងឆ្នាំ២០២៥ និងលុបបំបាត់នូវហានិភ័យទាំងអស់នោះ ដែលត្រូវគ្រប់គ្រងឲ្យបានតាមរបៀបដែលអាចធ្វើទៅបាន ក្នុងគោលដៅរួម គឺដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនគ្រប់រូប និងដើម្បីឲ្យប្រជាជនអាចរស់នៅដោយគ្មានភាពភ័យខ្លាច។

អាជ្ញាធរមីន មិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងទិន្នន័យសកម្មភាពមីន និងការងារបោសសម្អាតមីនប៉ុណ្ណោះទេ ថែមទាំងតាមដាន ពិនិត្យ និងកែលម្អនូវផែនការយុទ្ធសាស្រ្តសំខាន់ៗឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលដៅឲ្យកម្ពុជាជាទឹកដីគ្មានមីន។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ក្នុងឆ្នាំ២០២២នេះ អាជ្ញាធរមីន បានរៀបចំឲ្យមានយន្តការភូមិអស់មីន ដែលជំរុញលើកទឹកចិត្តឲ្យមានការចូលរួមបន្ថែមពីវិស័យឯកជន និងសប្បុរសជននានាតាមធនធានកំណត់ ដើម្បីរួមគ្នាលុបបំបាត់ហានិភ័យនៅតាមសហគមន៍មូលដ្ឋាន។

ជាក់ស្តែង កម្ពុជា បានទទួលជោគជ័យ និងប្រកាសដោយមោទនភាពថាខេត្តកែបជាខេត្តអស់មីនដំបូង និងខេត្តព្រៃវែងជាខេត្តអស់មីនទីពីរ ព្រមទាំងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរំដោះផ្ទៃដីមានមីនឲ្យអស់ពីខេត្តមួយទៅខេត្តមួយ ពីស្រុកមួយទៅស្រុកមួយ និងពីភូមិមួយទៅមួយ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងប្រកបដោយមោទនភាពថា កម្ពុជា នឹងអាចធ្វើជាម្ចាស់ផ្ទះម្តងទៀតសម្រាប់ការរៀបចំសិក្ខាសាលាថ្នាក់តំបន់បែបនេះ ដោយសារកម្ពុជាមានប្រវត្តិសាស្ត្រយូរលង់ក្នុងការគ្រប់គ្រងវិស័យមីន និងឆ្ពោះទៅសម្រេចគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។

លោកទេសរដ្ឋមន្រ្តី បានណែនាំដល់អង្គសិក្ខាសាលាថា កិច្ចពិភាក្សា និងការកំណត់អត្តសញ្ញាណហានិភ័យនានាដែលនៅសេសសល់ ត្រូវផ្តោតថាយើងកំពុងធ្វើការដើម្បីប្រជាជន និងជាបេសកកម្មមនុស្សធម៌ដើម្បីធ្វើឲ្យមនុស្សគ្រប់រូបមានសុវត្ថិភាព និងអាចប្រើប្រាស់ដីដោយគ្មានការភ័យខ្លាច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន

សន្តិសុខសង្គម៩ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចរាចរណ៍២១ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៦ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ២០ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម