ព័ត៌មានជាតិ
កសិករនៅខេត្តកោះកុង រកប្រាក់ចំណេញបាន ១ពាន់ ទៅ ២ពាន់ដុល្លារក្នុងមួយឆ្នាំពីការធ្វើកសិកម្ម
តំណាងអង្គការសង្រ្គោះកុមារ ហៅកាត់ថា Save the Children បានវាយតម្លៃជាមធ្យមពីការប្រមូលផលកសិកម្ម របស់ប្រជាកសិករខេត្តកោះកុងក្នុងមួយឆ្នាំៗ អាចរកប្រាក់ចំណេញបានពី ១៤០១ដុល្លារ ទៅ ២១១៨ដុល្លារ។
នេះជាការសន្និដ្ឋាន និងវាយតម្លៃរបស់លោកស្រី ប៊ីយ៉ាងកា ខលីយ័រ នាយិកាស្តីទីអង្គការ Save the Children ប្រចាំនៅកម្ពុជា ក្នុងវេទិកា ស្តីពី ភស្តុតាងសម្រាប់កម្មវិធីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងផលិតកម្ម និងទីផ្សារ ក្រោយពីកសិករនៅខេត្តកោះកុង អនុវត្តគម្រោងស្ទៀររយៈពេល ៣ឆ្នាំកន្លងទៅ។

លោកស្រី ប៊ីយ៉ាងកា ពន្យល់នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ថា ពាក់កណ្តាលនៃការអនុវត្តគម្រោងស្ទៀរនៅស្រុកថ្មបាំង ស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ក្រុមការងាររកឃើញថា ចំណូលរបស់កសិករ អ្នកលក់ធាតុចូល និងអ្នកប្រមូលទិញ គឺកើនឡើងពី ១ឆ្នាំ ទៅ ១ឆ្នាំ។ រីឯ ២៤ភាគរយ នៃអ្នកលក់ផលកសិកម្មជាមួយដៃគូអភិវឌ្ឍន៍ សម្រេចបាន ៨០ភាគរយ នៃផែនការចំណូលប្រចាំឆ្នាំរបស់ពួកគាត់។

លោកស្រីនាយិកាអង្គការសង្រ្គោះកុមារ បន្ថែមទៀតថា ស្រ្តីមានការចូលរួមច្រើនបង្កបង្កើនផល ទិញ និងលក់ផលកសិកម្ម ដែលអនុវត្តបានពី ១៧ ទៅ ៣១ភាគរយ។ តាមរយៈគម្រោងស្ទៀរនេះដែរ ក៏រកឃើញថា កុមារកុមារ ២០ភាគរយ ត្រូវបានកាត់បន្ថយពីផលប៉ះពាល់ ឬភាពងាយរងគ្រោះ។

គួរជម្រាបថា គម្រោងស្ទៀរនេះ មានបំណងធ្វើយ៉ាងណាសេដ្ឋកិច្ចគ្រួសារ និងផ្តល់ភាពធន់ដល់ប្រជាកសិករ តាមរយៈវិធីសាស្រ្តរកទីផ្សារលក់ផលិតកម្មកសិកម្ម។ ជាក់ស្តែង ៣ឆ្នាំកន្លងទៅនេះ អង្គការ Save the Children វិធីសាស្រ្តសំខាន់ទាក់ទង នឹងការផ្តល់ប្រាក់ចំណូលបែកកសិកម្មវៃឆ្លាត និងសមភាពយេនឌ័រដល់កុមារ។ ក្នុងនោះខេត្តកោះកុង បានអនុវត្តគម្រោងពីខែឧសភា ឆ្នាំ ២០១៨ដល់ខែមេសា ឆ្នាំ ២០២២។

អ្នកស្រី នុត ដានី និងលោក ញឹម សាវុធ តំណាងប្រជាកសិករមកពីឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ដែលរកប្រាក់ចំណូលបានច្រើន ពីចូលរួមសិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកសិកម្ម របស់គម្រោងស្ទៀរ លើកឡើងថា ជីវភាពរបស់ពួកគាត់ហាក់ប្រែប្រួលច្រើន និងមានប្រាក់ចំណូលចាយវាយផ្គត់ផ្គង់គ្រួសារឥតដាច់ឡើយ។ នេះដោយសារតែមានចំណេះដឹងជំនាញធ្វើកសិកម្ម តាមរយៈគម្រោងស្ទៀររបស់អង្គការសង្រ្គោះកុមារ ក្នុងមូលដ្ឋានរយៈកាល ២ឆ្នាំមកនេះ។

តំណាងកសិករ ឱ្យដឹងដែរថា ពួកគាត់ដាំដុះឪឡឹកពណ៌លឿង ចេក ត្រសក់ត្រើង ឆៃថាវ ខាត់ណា និងស្ពៃក្តោប ពិតជាមានផលច្រើនមិននឹកស្មានហើយមានទីផ្សារលក់ចេញមិនចាំបាច់បារម្ភអ្វីនោះទេ។ ធៀបនឹងការដាំដុះបែបបូរណពុំសូវមានទិន្នផល និងចំណូលច្រើនឡើយ។ កសិករ ផ្តាំផ្ញើដល់កសិករដ៏ទៃទៀតដែរថា ចូលបានទិន្នផលច្រើន លុះត្រាតែឧស្សហ៍ព្យាយាមបង្កបង្កើនផល និងមានចំណេះដឹងបច្ចេកទេសច្បាស់លាស់។

តំណាងកសិករគំរូនៅស្រុកថ្មបាំង ទាំងពីរនាក់នេះ ថ្លែងអរគុណដល់អង្គការសង្រ្គោះកុមារ រដ្ឋបាលស្រុក និងមន្រ្តីការិយាល័យកសិកម្មដែលយកចិត្តទុកដាក់អប់រំពីវិធីសាស្រ្តធ្វើកសិកម្មទទួលបានផលដូចនេះ។ ហើយពួកគាត់នឹងចែករំលែកចំណេះដឹង បទពិសោធន៍ការធ្វើកសិកម្មទទួលបានផលនេះទៅកាន់ប្រជាកសិករក្នុងមូលដ្ឋានដ៏ទៃទៀតផងដែរ។

លោក សំឃិត វៀន អភិបាលរងខេត្តកោះកុង បង្ហាញគាំទ្រ និងជំរុញលើកទឹកចិត្តដល់មន្ទីរជំនាញ អង្គការស្ថាបនាដៃគូអភិវឌ្ឍន៍នានា បន្តពង្រីក និងកិច្ចសហការគ្នាឱ្យកាន់តែប្រសើរឡើងថែមទៀតលើវិស័យកសិកម្មនេះ ដើម្បីជាឧត្តមប្រយោជន៍ដល់ពលរដ្ឋ និងកុមារ ទាំងបច្ចុប្បន្ន និងទៅអនាគត។

លោកអភិបាលរងខេត្ត ក៏ចាត់ទុកថាវត្តមានអង្គការដៃគូអភិវឌ្ឍន៍វិស័យកសិកម្ម ពិតជាមានសារៈសំខាន់ក្នុងការផ្តល់កំណើនសេដ្ឋកិច្ចដល់ប្រជាកសិករនៅខេត្តកោះកុង ព្រោះបង្ហាញពីភាពជាម្ចាស់ការ ការទទួលខុសត្រូវ និងតម្លាភាព។ រាជរដ្ឋាភិបាលនៅតែជាវិស័យកសិកម្ម ជាវិស័យអាទិភាពសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិុ។ជាពិសេសក្នុងបរិបទកូវីដ១៩ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអាជ្ញាធរដែនដីសហការរួមគ្នាដោះស្រាយ ដើម្បីឱ្យវិស័យកសិកម្មក្នុងខេត្តកាន់តែល្អប្រសើរឡើង៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ