Connect with us

ព័ត៌មានជាតិ

បរិស្ថានគ្មានផ្សែងបារី លើកកម្ពស់វិស័យទេសចរណ៍ រហូតកាត់បន្ថយបញ្ហាកូវីដ

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ លើកឡើងថា បរិស្ថានគ្មានផ្សែងបារី ត្រឹមតែលើកកម្ពស់វិស័យទេសចរណ៍ទេ បញ្ហាកូវីដ-១៩ ក៏ត្រូវកាត់បន្ថយឱកាសឆ្លងរីករាលផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការថ្លែងបញ្ជាក់របស់លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងបើកសិក្ខាសាលា និងពិធីចែកពាន បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ដំណាក់កាលកូវីដ-១៩ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

លោក ហោ សារុន បន្ថែមទៀតថា បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងធានាបានថា កម្ពុជា គឺជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតងផងដែរ។

លោក ហោ សារុន ពន្យល់ថា ការផ្តល់ពាន និងប័ណ្ណសរសើរដល់ម្ចាស់អាជីវកម្ម ៥៦ កន្លែងលើសេវាកម្មទេសចរណ៍ ភោគជនីយដ្ឋាន និងអាហារដ្ឋាននេះ ក្នុងន័យកិច្ចសហការអនុវត្តរបស់អ្នកពាក់ព័ន្ធបានល្អពីទប់ស្កាត់ការជក់បារីតាមតំបន់ទេសចរណ៍ដែលត្រូវហាមឃាត់។ ការយល់ដឹង និងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ផ្នែកទាំងអស់ ដើម្បីការពារសុខមាលភាពរបស់ប្រជាជន ការពារ និងទប់ស្កាត់ការរង ផ្សែងផលិតផលថ្នាំជក់ដែលបង្កឱ្យមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញនឹងបរិស្ថាន និងកាត់បន្ថយផល ប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចសង្គម និងបរិស្ថានដែលបណ្តាលមកពីផលិតផលថ្នាំជក់។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដាស់តឿនថា ផលប៉ះពាល់ និងគ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់ មានទំហំធំធេងចំពោះសុខភាពសាធារណៈ ក៏ដូចជាសង្គម និងសេដ្ឋកិច្ច ទើបមានការគិតគូរយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាលដែលជាស្ថាប័នជំនាញ រហូតដល់មានច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ អនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំនានា។

លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ដាច់ខាត និងម៉ត់ចត់ ដ៏មានប្រសិទ្ធិភាព និងទាន់ពេលវេលា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសសគោលនយោបាយវ៉ាក់សាំងជូនប្រជាពលរដ្ឋ ធ្វើឱ្យប្រទេសអាចបើកដំណើរការឡើងវិញគ្រប់វិស័យ ក្នុងនោះមានទាំងវិស័យទេសចរណ៍ផងបានងើបឡើងគួរឱ្យកត់សម្គាល់។

កម្ពុជា ក៏ជាប្រទេសមួយដែលទទួលរងគ្រោះដោយផលិតផលថ្នាំជក់ផងដែរ ព្រមទាំងជាអ្នកគាំទ្រ និងប្តេជ្ញាអនុវត្តតាមគោលការណ៍ណែនាំដែលបានចែងក្នុងអនុសញ្ញាត្រួតពិនិត្យថ្នាំជក់របស់អង្គការសុខភាពពិភពលោក ដើម្បីកាត់បន្ថយការប្រើប្រាស់ផលិផលថ្នាំជក់។ 

លោក ស្រេង ហុង ជឿជាក់ថា អាជីវករ និងប្រត្តិបត្តិករទេសចរណ៍ ទាំងអស់ បន្តចូលរួមសហការគ្នា ប្រកបស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាឱ្យការអនុវត្ត សេចក្ដីណែនាំស្ដីពីបរិស្ថានគ្មានផ្សែងបារីនេះ ទទួលបាននូវលទ្ធផលជោគជ័យត្រចះត្រចង់ ដើម្បីលើកកម្ពស់សុវត្ថិភាព សុខមាលភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់។

នៅក្នុងឆ្នាំ២០២២នេះ ស្ថានភាពនៃវិបត្តិកូវីដ បានធូរស្រាល ហើយវិស័យទេសចរណ៍ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្តែង រយៈពេល ៤ខែដើមឆ្នាំ២០២២ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២៤ម៉ឺននាក់។

គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២០ ដល់ឆ្នាំ២០២១ វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាពិភពលោក បានទទួលរងផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដោយសារវិបត្តិជំងឺកូវីដ-១៩។ ក្នុងឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១,៣ លាននាក់ ថយចុះ ៨០,២% ប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ជាមួយការបាត់បង់ប្រាក់ចំណូលប្រមាណ ៣ ពាន់លានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០២១ វិញ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៩ ម៉ឺននាក់ ថយចុះ ៨៥% ធៀប រយៈពេលដូចគ្នាក្នុងឆ្នាំ២០២០៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៩ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម