Connect with us

ព័ត៌មានជាតិ

លោក ហង្ស ពុទ្ធា៖ ការផ្ទៀងផ្ទាត់សន្លឹកឆ្នោតរយៈពេល ២ថ្ងៃ មិនមានភាពមិនប្រក្រតី

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការការផ្ទៀងផ្ទាត់សន្លឹកឆ្នោតឡើងវិញ។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ រយៈពេល២ថ្ងៃ។ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ លើកឡើងថា រកមិនឃើញភាពមិនប្រក្រតីណាមួយកើតឡើងនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៤ ខែមិថុនា នេះថា បន្ទាប់ពីលទ្ធផលបឋម និងការបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតឃុំ-សង្កាត់ជាសាធារណៈតាមបណ្តា គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត នៅទូទាំងប្រទេស បានបញ្ចប់ គ.ជ.ប ក៏បន្តការងារផ្ទៀងផ្ទាត់សន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ រយៈពេលពីរថ្ងៃ។

លោក ហង្ស ពុទ្ធា លើកឡើងថា រយៈពេល២ថ្ងៃ នៃការផ្ទៀងផ្ទាត់សន្លឹកឆ្នោត ពីការិយាល័យបោះឆ្នោតនីមួយៗ មិនឃើញមានភាពប្រក្រតីណាមួយបានកើតឡើងទេ ដូច្នេះ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការតាមការគ្រោងទុក នៅថ្ងៃទី២៦ ខែមិថុនា ខាងមុខ។

បើតាមលោក ហង្ស ពុទ្ធា សម្រាប់គណបក្សនយោបាយ ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ គឺដើម្បីប្រជែងយកតំណែងគ្រប់គ្រង ឬបម្រើសេវាសាធារណៈ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន បើខុសគ្នាតែមួយសំឡេង ឬពីរសំឡេង ក៏ពាក់ព័ន្ធទៅដល់ការចែកអាសនៈបានដែរ។ លោកថា ភាពពិតប្រាកដដែល គ.ជ.ប បានធ្វើ រួមទាំងការប្រកាសលទ្ធផលនានា គឺជាសកម្មភាពមួយដែលត្រូវតែសុក្រិតៗ ដើម្បីធានាថា ទោះបីជាមួយសំឡេង ឬពីរសំឡេងរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានយកមកគណនាត្រឹមត្រូវ ជូនយុត្តិធម៌ដល់គណបក្សនយោបាយ ដែលបានដាក់ឯកជនចូលប្រកួតប្រជែង។

សូមបញ្ជាក់ថា ការផ្ទៀងផ្ទាត់សន្លឹកឆ្នោតមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥នេះ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង ៩ លាននាក់ មានប្រជាពលរដ្ឋចូលរួមបោះឆ្នោតចំនួនជាង ៧លាន ៣សែននាក់ បានចូលរួមបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម