ព័ត៌មានជាតិ
តុលាការបារាំង នឹងបើកសវនាការលើសំណុំរឿងដែលសសម្តេចតេជោ ហ៊ុន សែន ប្តឹង សម រង្ស៊ី នៅថ្ងៃទី១ ខែកញ្ញា ខាងមុខ
តុលាការទីក្រុងប៉ារីស ប្រទេសបារាំង នឹងបើកសវនាការលើសំណុំរឿងដែលសសម្តេចតេជោ ហ៊ុន សែន និងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្តឹងទណ្ឌិត សម រង្ស៉ី ពីបទបរិហារកេរ្តិ៍ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។
ការបញ្ជាក់ឲ្យដឹងពីការបើកសវនាការនេះ ត្រូវបានធ្វើឡើង ខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រុមមេធាវីជនជាតិបារាំងចំនួន៤ នាក់ ដែលជាមេធាវីតំណាងរបស់សម្តេច និងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជាដើមបណ្តឹង ប្តឹងទណ្ឌិត សម រង្ស៉ី ទៅតុលាការបារាំង ជួបពិភាក្សានៅភូមិគ្រឹះរបស់សម្តេច នាទីក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី១៤ ខែមិថុនា នេះ។
នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីអង្គហេតុ និងចំណុចសំខាន់ៗមួយចំនួនរបស់ទណ្ឌិតសម រង្ស៊ី ។ ជាមួយគ្នានោះ ក្រុមមេធាវីបារាំង ក៏បានពិនិត្យ និងប្រមូលភស្តុតាងសំខាន់ៗ ដែលមានភាពច្បាស់លាស់ និងជាមូលដ្ឋានសម្រាប់ដាក់បន្ទុកលើទណ្ឌិត សម រង្ស៉ី ក្នុងពេលសវនាការ ដែលគ្រោងធ្វើនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។
សូមបញ្ជាក់ថា បណ្តឹងរបស់សម្តេចតេជោ និងបណ្តឹងរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានដាក់ចូលតុលាការទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ និងត្រូវបានចៅក្រមស៊ើបសួរ សម្រេចធ្វើការចោទប្រកាន់លើទណ្ឌិត សម រង្ស៉ី ពីបទបរិហាកេរ្តិ៍ជាសាធារណ:ប្រឆាំងបុគ្គល នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ហើយការដាក់ពាក្យប្តឹងនេះ ដោយសារតែទណ្ឌិត សម រង្ស៊ី បានចោទប្រកាន់ថា សម្តេចតេជោជាមេក្លោងឲ្យគេសម្លាប់លោក ហុក ឡងឌី និងសម្លាប់លោកជា វិជ្ជា ជាដើម៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ