ព័ត៌មានជាតិ
តុលាការនឹងប្រកាសសាលក្រមករណីលោក សម រង្ស៊ី នៅចុងខែធ្នូ
សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម លើសំណុំរឿងលោក សម រង្ស៊ី ដែលបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងមរណភាពរបស់ លោក ហុក ឡង់ឌី និងករណីញុះញង់ កុំឱ្យប្រជាពលរដ្ឋសងលុយធនាគារ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ។នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ សាលាដំបូងរាជធានី បានបើកសវនាការជំនុំជម្រះលើសំណុំរឿង២ករណី របស់លោក សម រង្ស៊ី ។លោកថា សំណុំរឿងនេះ ពាក់ព័ន្ធនឹង ករណីដែលលោក សម រង្ស៊ី បំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការស្លាប់របស់ លោក ហុក ឡង់ឌី និងករណីដែល លោក សម រង្ស៊ី ញុះញង់កុំឱ្យប្រជាពលរដ្ឋសងលុយធនាគារ។
សូមរំលឹកដែរថា កាលពីខែមិថុនា ឆ្នាំ២០២០ លោក សម រង្ស៊ី ត្រូវបានតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស ដាក់ឲ្យស្ថិតក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្ដឹងរបស់ លោក ឌី វីជ្ជាជាកូនប្រុសរបស់ លោក ហុក ឡង់ឌី៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ