ព័ត៌មានជាតិ
បបែលយក្សញីទម្ងន់ ៣០០ គីឡូមួយក្បាលទៀត ត្រូវដោះលែងចូលទន្លេមេគង្គវិញ
ត្រីបបែលយក្សញីមួយក្បាលទៀតហើយ ដែលមានទម្ងន់ ៣០០ គីឡូក្រាម ត្រូវបានមន្ត្រីខណ្ឌជលផលស្ទឹងត្រែង និងក្រុមការងារគម្រោងអច្ឆរិយមេគង្គ និងអភិវឌ្ឍន៍ជលផលទឹកសាប(IFREDI) នៃទន្លេមេគង្គលើកម្ពុជា បានធ្វើការវាស់ថ្លឹង កឹបស្លាកលេខ យកសំណាកធ្វើ DNA ហើយលែង ចូលទៅក្នុងទន្លេមេគង្គវិញ កាលពីថ្ងៃទី ១៤ ខែមិថុនាម្សិលមិញនេះ ។

លោកស្រី សំវិចិត្រ ប្រធានខណ្ឌរដ្ឋបាលជលផលស្តីទីស្ទឹងត្រែង បានបញ្ជាក់ថា ត្រីបបែលដែលប្រលែងលើកទី ៣ នេះ បានជាប់សន្ទូចអ្នកនេសាទឈ្មោះ មូល ធន ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិ ឃុំកោះព្រះ ស្រុកសៀមបូក។ លោកស្រីបន្តថា ក្រោយពីធ្វើនេសាទបានពួកគាត់បានរាយការណ៍ទៅប្រជាសហគមន៍នេសាទកោះព្រះ និងបានរាយការណ៍បន្តមកក្រុមការងារពាក់ព័ន្ធ ឱ្យមកធ្វើការត្រួតពិនិត្យហើយរៀបចំវិធីប្រលែងទៅក្នុងទឹកទន្លេមេគង្គលើវិញ ទៅតាមលក្ខណៈបច្ចេកទេសប្រកបដោយសុវត្ថិភាព។

លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា នេះជាត្រីបបែលប្រភេទមេពូជ ដែលក្រុមការងារបានធ្វើពិធីប្រលែងទៅក្នុងទន្លេមេគង្គលើវិញ នេះជាលើកទី ៣ ហើយ លើកនេះមានទម្ងន់រហូតដល់ទៅ ៣០០ គីឡូក្រាម-មានទំហំចាប់ពីក្បាលដល់ចុងកន្ទុយប្រវែង ៣៩៨ សង់ទីម៉ែត្រ និងទទឹងដងខ្លួនប្រវែង ២២០ សង់ទីម៉ែត្រ។

គួរំលឹកថា នេះជាលើកទី៣ ហើយដែលមន្ត្រីខណ្ឌជលផល និងក្រុមការងារគម្រោងអច្ឆរិយនៃទន្លេមេគង្គលើកម្ពុជាធ្វើពីធីប្រលែងត្រីបបែលញី។ ក្នុងនោះលើកទី ១ នៅថ្ងៃទី០៥ ឧសភា មានទម្ងន់ ២៨០ គីឡូក្រាម, លើកទី ២ នៅថ្ងៃទី ២២ ឧសភា មានទម្ងន់ ១៤៣ គីឡូក្រាម និងលើកទី ៣ នេះ នៅថ្ងៃទី ១៤ មិថុនា មានទម្ងន់រហូតដល់ទី ៣០០ គីឡូក្រាម ជាប្រភេទត្រីបបែលញីធំៗទៅអន្លង់អភិរក្សត្រីមេពូជ នៅតំបន់ទន្លេមេគង្គលើ នៅភូមិសាស្ត្រឃុំកោះព្រះក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា ត្រីបបែលទម្ងន់ ៣០០ គីឡូក្រាមនេះ ត្រូវអ្នកនេសាទដាក់សន្ទូចបាន ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ១៦.០០ នាទីល្ងាច ហើយមន្ត្រីជំនាញបានធ្វើការវាស់ថ្លឹង កឹបស្លាកលេខ យកសំណាកធ្វើ DNA និងលែងចូលទៅក្នុងទន្លេធម្មជាតិវិញតែម្តង៕
អត្ថបទ៖ ងិនលីម

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង