ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញអាស៊ាន មានផែនការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតបាល់ទាត់ពិភពលោក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឃើញប្រទេសក្នុងតំបន់អាស៊ាន មានផែនការដេញថ្លៃក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត បាល់ទាត់ពិភពលោក (FIFA WORLD CUP) នៅឆ្នាំ ២០៣៤ ឬឆ្នាំ ២០៣៨ ខាងមុខ។

នៅក្នុងពេលអញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង នៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រធានអាស៊ាន សម្ដេចចង់ឃើញថា ប្រទេសក្នុងតំបន់អាស៊ានមានចក្ខុវិស័យ និងផែនការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតបាល់ទាត់ពិភពលោក នៅឆ្នាំ ២០៣៤ ឬឆ្នាំ ២០៣៨ ដែលសម្ដេចនឹងពិនិត្យមើលលទ្ធភាព ស្នើសុំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រ និងជំរុញគំនិតផ្ដួចផ្ដើមនេះ ឲ្យក្លាយជាការពិត។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែបន្តថា «អាស៊ានពិតជាមានបំណង ដើម្បីនឹងរួមគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះ ហើយខ្ញុំនឹងជំរុញនូវគំនិតផ្ដួចផ្ដើមនេះ»។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង ដែលពិធីនេះធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ពានបាល់ទាត់ពិភពលោក ធ្វើពីមាសសុទ្ធទម្ងន់ជាង ៦គីឡូក្រាម នឹងដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃប្រមាណ ២០លានដុល្លារនេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ ២០២២ នៅទីក្រុងដូហា ប្រទេសកាតា៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ