ព័ត៌មានជាតិ
វីង ពង្រឹងការអនុវត្ត វិធីបង្ការកូវីដ១៩ ក្នុងចំណោមភ្នាក់ងាររបស់ខ្លួន
វីង លើកទឹកចិត្តភ្នាក់ងារនិងសហគមន៍របស់ខ្លួនឱ្យប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នចំពោះកូវីដ១៩ ដើម្បីសុវត្ថិភាពរបស់ពួកគេ។ នៅពេលដែលប្រទេសកម្ពុជា កំពុងបន្តប្រឈមនឹងបញ្ហា ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានបង្កើនវិធានការណ៍ប្រុងប្រយ័ត្ន នៅតាមភ្នាក់ងារវីងទូទាំងប្រទេស។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖ “យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងាររបស់យើងនៅទូទាំងប្រទេស ដើម្បីធានាថាពួកគេអនុវត្តវិធានការណ៍ ដើម្បីការពារពីការឆ្លងជំងឺនេះ។ ឥឡូវនេះយើងក៏បានសម្រេចចិត្តចាត់វិធានការណ៍ផ្សេងបន្ថែមទៀត ដើម្បីធានាសុវត្ថិភាពដល់ភ្នាក់ងារនិងសហគមន៍របស់យើង” ។ អតិថិជនរបស់វីង នឹងឃើញនូវសញ្ញា ដើម្បីធានាបាននូវគម្លាតសុវត្ថិភាពនៅពេលរង់ចាំ មានអាកុលឬជែលលាងដៃ និងប័ណ្ណព័ត៌មានដែលជំរុញឱ្យសាធារណជន ធ្វើតាមវិធីបង្ការកូវីដ១៩រួមមាន៖ ការពាក់ម៉ាស និងទៅពិនិត្យសុខភាពប្រសិនបើពួកគេមានរោគសញ្ញានៃជំងឺនេះ។ ភ្នាក់ងារវីងក៏តម្រូវឲ្យពាក់ម៉ាស និងផ្តល់ជូនអតិថិជននូវអាល់កុលឬជែលលាងដៃផងដែរ។

លោកស្រី វឿន ម៉ារីណា ភ្នាក់ងារវីង នៅខេត្តកណ្តាលបានមានប្រសាសន៍ថា៖ “ខ្ញុំត្រូវពាក់ម៉ាសនិងប្រកាន់យកការរក្សាគម្លាតសង្គម ប្រកបដោយសុវត្ថិភាពនៅទីតាំងរបស់ខ្ញុំ។ នៅពេលមានអតិថិជនច្រើននៅទីនេះ ខ្ញុំលើកទឹកចិត្តពួកគេអោឲ្យតម្រង់ជួរនិងធ្វើតាមស្លាកសុវត្ថិភាព។ ខ្ញុំក៏រក្សាទីតាំងរបស់ខ្ញុំឱ្ យស្អាតនិងផ្តល់ឱ្យអតិថិជននូវអាកុលលាងដៃផងដែរ។
វីងបានខិតខំប្រឹងប្រែងជាច្រើនចាប់តាំងពីខែមីនាឆ្នាំ ២០២០ ដើម្បីជម្រុញការយល់ដឹងអំពីកូវីដ១៩ ។ ទាំងនេះរួមបញ្ចូលការផ្សព្វផ្សាយអំពីការយល់ដឹងនៃគម្លាតសុវត្ថិភាព និងវិធានការណ៍ផ្សេងៗទៀតក្នុងពេលមានជំងឺរាតត្បាត។ ក្រុមហ៊ុនក៏បានបើកកម្មវិធីជជែកនៅលើទំព័រហ្វេសប៊ុក ដើម្បីចែករំលែកព័ត៌មានឥតគិតថ្លៃនិងគួរឱ្យទុកចិត្តដល់សាធារណជនផងដែរ។


លោក ស្រ៊ុន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជននៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖“សុវត្ថិភាពរបស់ភ្នាក់ងារ អតិថិជន និងសហគមន៍គឺជាអាទិភាពចម្បងរបស់យើង។ យើងតែងតែផ្តល់ព័ត៌មានថ្មីៗអំពីកូវីដ១៩ដល់ភ្នាក់ងាររបស់យើង ហើយទៅជួបពួកគេជាទៀងទាត់ ដើម្បីធានាថា ពួកគេកំពុងអនុវត្តនូវវិធានការណ៍សុវត្ថិភាពនានា។ បុគ្គលិកវីងទាំងអស់ ក៏តម្រូវឲ្យពាក់ម៉ាស របាំងមុខ ស្រោមដៃ លាងដៃនឹងអាកុល ព្រមទាំងរក្សាគម្លាតសុវត្ថិភាពនៅពេលទៅជួបភ្នាក់ងារផងដែរ»។

លោក សរ សាន្តភិរម្យ ដែលជាអតិថិជនវីងម្នាក់នៅខេត្តតាកែវបានឲ្យដឹងថា គាត់ពិតជាកោតសរសើរការប្តេជ្ញាចិត្តរបស់វីងចំពោះសុវត្ថិភាពអតិថិជនតាមរយៈការបង្កើតនូវការណែនាំនានា។ លោក សរ សាន្តភិរម្យ បានឲ្យដឹងថា៖ “ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពពេលទៅភ្នាក់ងារវីងព្រោះវាមានទីតាំងនៅក្បែរផ្ទះរបស់ខ្ញុំ។ ខ្ញុំបានកត់សម្គាល់ឃើញថាក្រុមហ៊ុនបានគូសខ្សែបន្ទាត់នៅលើដីហើយពួកគេស្នើសុំឱ្យអតិថិជនតម្រង់ជួរស្របគ្នានិងរក្សាចន្លោះ ១,៥ ម៉ែត្ររវាងគ្នាទៅវិញទៅមក។ ភ្នាក់ងារក៏រំលឹកពួកយើងឱ្យពាក់ម៉ាស់ និងសម្អាតដៃរបស់យើងជាមួយអាកុលមុននិងក្រោយពេលប្រើសេវាកម្មរបស់ពួកគេផងដែរ។ ខ្ញុំមានអារម្មណ៍ជឿជាក់និងពេញចិត្តចំពោះកម្រិតសុវត្ថិភាពនេះណាស់។

នៅទីស្នាក់ការកណ្តាលរបស់វីងនៅទីក្រុងភ្នំពេញ អតិថិជនទាំងអស់តម្រូវឱ្យពាក់ម៉ាស លាងដៃជាមួយអាល់កុល និងត្រួតពិនិត្យសីតុណ្ហភាពរបស់ពួកគេផងដែរ។ មានភ្នាក់ងារវីងជិត ៩០០០ កន្លែងនៅទូទាំងប្រទេសកម្ពុជាទាំងរាជធានីភ្នំពេញទៅខេត្តដាច់ស្រយាលផ្សេងៗ។ វីងបានធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីធានាថា ភ្នាក់ងាររបស់ខ្លួនអាចបន្តប្រតិបត្តិការអាជីវកម្មដោយគ្មានការរំខានណាមួយ ដើម្បីឲ្យអតិថិជនអាចបន្តប្រើប្រាស់សេវាកម្មរបស់ខ្លួនផ្ញើប្រាក់ទៅមនុស្សជាទីស្រឡាញ់ ក៏ដូចជាធ្វើប្រតិបត្តិការអាជីវកម្មផ្សេងៗ។ វីងក៏ផ្តួចផ្តើមសកម្មភាពជាច្រើន ដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩នេះ ។ ថ្មីៗនេះវីងបានប្រកាសធ្វើយុទ្ធនាការដើម្បីប្រមូលថវិការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទិញវ៉ាក់សាំងកូវីដ១៩ ផងដែរ៕
អត្ថបទ៖ ពាណិជ្ជកម្ម

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់