Connect with us

ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តកោះកុងជាង ២០០នាក់ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី ៥

បានផុស

នៅ

កងងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងជាង ២០០នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៥ ដើម្បីបន្តទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩បន្តទៀត។ នគរ​បាល ជាកងកម្លាំងជួរមុខមួយ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាព តាមរយៈការចាក់វ៉ាក់សាំងដូសទី ៥ បង្ការការពារជំងឺកូវីដ-១៩ បន្ត ទោះបីជាស្ថានភាពជំងឺនេះធូរស្រាលហើយក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ឲ្យដឹងនៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ថា កងកម្លាំងនគរបាលរបស់លោក ស្ម័គ្រចិត្តចូលរួមបន្តចាក់វ៉ាក់សាំងដូសទី ៥ ព្រោះវ៉ាក់សាំងនៅតែជាអាវក្រោះដ៏សំខាន់ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន។ ថ្វីត្បិតកម្ពុជាបើកប្រទេសស្តារសេដ្ឋកិច្ចឡើងវិញ និងស្ថានភាពជំងឺនេះធូរស្រាលហើយយ៉ាងណាក្តី។

លោកស្នងការនគរបាលខេត្តកោះកុង ក៏ថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលសម្តេចយកចិត្តទុកដាក់ខ្ពស់គ្រប់យន្តការទប់ស្កាត់ និងផ្តល់ថ្នាំវ៉ាក់សាំងបង្ការការពារជំងឺកូវីដ-១៩ តាំងពីដូសទី ១ រហូតមកដល់ដូសទី ៥នេះ។

លោក គង់ មនោ ស្នងការនគរបាលខេត្ត បង្ហាញថា កងកម្លាំងនគរបាលជាង ២០០នាក់ បម្រើការងារនៅស្នងការដ្ឋាន ពិតជាទទួលបានភាពកក់ក្តៅបំផុត ចំពោះសុវត្ថិភាពសុខភាពរស់នៅប្រចាំថ្ងៃ និងចៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩បន្ត។ ដោយឡែកកងកម្លាំងនៅតាមអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល ក៏កំពុងសម្រុកចាក់នៅតាមមណ្ឌលសុខភាពរៀងៗខ្លួនក្នុងមូលដ្ឋាន។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង អរគុណដែលកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ក្រុមគ្រូពេទ្យ និងពលរដ្ឋដែលបន្តស្ម័គ្រចិត្ត មកចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ-១៩ នៅពេលនេះ ក៏ដូចជាទៅថ្ងៃមុខទៀត។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង កត់សម្ភាល់ដែរថា អំឡុងពេលជួបវិបត្តិបញ្ហាជំងឺកូវីដ-១៩ រីករាលដាលខ្លាំង កងកម្លាំងនគរបាល ប្រឈមនឹងការឆ្លងជំងឺនេះច្រើន ព្រោះពួកគេប៉ះពាល់ផ្ទាល់នឹងជនសង្ស័យ ជួយសម្របសម្រួលដឹកពលរដ្ឋទៅកាន់មណ្ឌលព្យាបាល ឬពលករធ្វើដំណើរឆ្លងដែនពីប្រទេសថៃ។

យោងតាមរបាយការណ៍ លទ្ធផលចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ-១៩ គិតចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២ ០២២ មានក្រុមគ្រូពេទ្យ មន្រ្តីរាជការ និងកងកម្លាំងជួរមុខចំនួន ១.១៣៣នាក់ហើយដែលចាក់វ៉ាក់សាំងដូសទី ៥៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម