Connect with us

ព័ត៌មានជាតិ

ត្រៀមដាក់ឲ្យដំណើរការកម្មវិធីជំនួយសង្គមថ្មីមួយទៀតក្នុងឆ្នាំ ២០២៣ ក្រោយរាជរដ្ឋាភិបាលសម្រេច

បានផុស

នៅ

លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនៅថ្ងៃនេះថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានត្រៀមដាក់ឲ្យដំណើរការអនុវត្តកម្មវិធីជំនួយសង្គមថ្មីមួយទៀត ក្នុងឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីបន្តជួយដល់ជនងាយរងគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីជំនួយសង្គមថ្មីនេះ គឺកម្មវិធីកញ្ចប់គ្រួសារ ដែលច្របាច់បញ្ចូលនូវកម្មវិធីជំនួយសង្គមទាំងអស់ចូលគ្នា ហើយកម្មវិធីនេះជាកម្មវិធីអចិន្ត្រៃយ៍ ដែលនឹងបើកផ្តល់សាច់ប្រាក់ជូនក្រុមគោលដៅរៀងរាល់ខែ។ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានថ្ងែងថា កម្មវិធីកញ្ចប់គ្រួសារ ជាកម្មវិធីជំនួយសង្គមថ្មីមួយ ដែលរាជរដ្ឋាភិបាលគ្រោងដាក់អនុវត្តក្នុងឆ្នាំ  ២០២៣ ខាងមុខ។

លោកប្រតិភូបន្តថា បច្ចុប្បន្នក្រុមការងារបច្ចេកទេស បាននិងកំពុងរៀបចំក្នុងការត្រៀមអនុក្រឹត្យ ជាឯកសារចុងក្រោយ ដោយរង់ចាំការឯកភាព និងឈានទៅប្រកាសគោលការណ៍ ដើម្បីអនុវត្តន៍ជួយដល់ជនងាយរងគ្រោះ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ទង់ជាតិចិន​
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ចិនប្រកាសពន្ធសងសឹកលើពន្ធបន្ថែមចុងក្រោយរបស់​ ត្រាំ ​ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ១២ នាទីutes មុន

បណ្ឌិត ម៉ី កល្យាណ៖ ជប៉ុនកែប្រែជីវិតខ្ញុំ បើមិនបានទៅជប៉ុនក្នុងឆ្នាំ១៩៧៤ទេ ខ្ញុំប្រហែលជាចោលឆ្អឹងនៅគុកទួលស្លែង

សេដ្ឋកិច្ច១៤ នាទីutes មុន

កង្វះទុនវិនិយោគ ជាដើមចមធ្វើឱ្យការកែច្នៃស្វាយចន្ទីសម្រេចបានតិចតួច

ព័ត៌មានជាតិ២០ នាទីutes មុន

សៀវភៅរាប់ម៉ឺនក្បាលនឹងត្រូវតាំងបង្ហាញរយៈពេល៤ថ្ងៃ ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី១០

Sokha Hotels

ព័ត៌មានពេញនិយម