ព័ត៌មានជាតិ
អ្នកដឹកជញ្ជូន foodpanda ទទួលការបណ្តុះបណ្តាលពីមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក
ក្រុមហ៊ុន Delivery Hero (Cambodia) Co., Ltd [foodpanda] ប្រតិបត្តិករដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ឈានមុខគេនៅកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ចរាចរណ៍ផ្លូវគោក” ដល់ដៃគូដឹកជញ្ជូនរបស់ខ្លួននៅ សាលអង្គរ-គីហ្សូណា (CJCC) ពីថ្ថ្ងៃទី ១៣-១៤ ខែមិថុនា ឆ្នាំ២០២២ ។

ជាលើកទីពីរហើយដែលក្រុមហ៊ុន foodpanda សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ចរាចរណ៍ផ្លូវគោក“ ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងពីសារៈសំខាន់នៃការអនុវត្តច្បាប់ ដើម្បីរក្សាសុវត្ថិភាពក្នុងពេលបើកបរ។ វគ្គបណ្ដុះបណ្ដាលនេះ បានធ្វើឡើងរយៈពេលពីរថ្ងៃ ដោយមានការចូលរួមពីដៃគូដឹកជញ្ជូន foodpanda ប្រមាណជាង ៦០០ នាក់ និងក្រោមការបង្ហាត់បង្ហាញដោយផ្ទាល់ពីមន្ត្រីជំនាញចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្នុងពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលនេះ លោកស្រី ឡាយ ស៊ីវហួង នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុន foodpanda មានប្រសាសន៍ថា «កម្មវិធីបណ្តុះបណ្តាលនេះបង្កើតឡើង ជារៀងរាល់ឆមាសក្នុងគោលបំណង បង្កើនសមត្ថភាពយល់ដឹងពីច្បាប់ចរាចរណ៍ជូនដល់ដៃគូដឹកជញ្ជូន ក្នុងគោលដៅរួមគ្នា លុបបំបាត់ការបំពានច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង ជាពិសេស រក្សាសុវត្ថិភាពក្នុងការបើកបរទាំងអស់គ្នា»។

អ្វីដែលគួរឲ្យកត់សំគាល់ផងដែរនោះ វគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ចរាចរណ៍ផ្លូវគោគ”នេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការចូលរួមសហការដោយផ្ទាល់របស់ ឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបង្រៀនដោយផ្ទាល់ពីលោកវរសេនីយ៍ទោ ពុំ សិលា និងលោកអនុសេនីយ៍ឯក សេង សុផាត មន្ត្រីជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ទោ ចេវ ហាក់ បានមានប្រសាសន៍ថា «វគ្គបណ្តុះបណ្តាលនេះ គឺជាជំនួយពញ្ញាក់ស្មារតីបន្ថែម ដល់ក្រុមអ្នកដឹកជញ្ជូនដែលតែងតែប្រើប្រាស់ដងផ្លូវ ឱ្យបន្តការប្រុងប្រយ័ត្ន និងបន្តចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ» ។



ក្រុមហ៊ុន foodpanda ប្តេជ្ញាបន្ដចូលរួមផ្សព្វផ្សាយនិងលើកកម្ពស់ការអនុវត្តច្បាប់ចរាចរណ៍ ឲ្យកាន់តែមានភាពទូលំទូលាយថែមទៀត ទៅកាន់ដៃគូដឹកជញ្ជូនទូរទាំង រាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រុងទាំង១៥ ដែល foodpanda កំពុងបំពេញប្រតិបត្តិការ ៕
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន foodpanda សូមចូលទៅកាន់គេហទំព័រ www.foodpanda.com.kh ឬទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ https://rider.foodpanda.com.kh/ ។

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ