ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ៖ ការចាប់យកការសិក្សាជំនាញបច្ចេកទេស មានតម្រូវការទីផ្សារខ្ពស់
អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានគូសបញ្ជាក់ថា ការចាប់យកជំនាញបច្ចេកទេស ពិតជាមានតម្រូវការទីផ្សារខ្ពស់ និងទទួលបានប្រាក់ចំណូល ឬទទួលបានប្រាក់ខែបានខ្ពស់ ជាងជំនាញផ្សេងទៀត។

ក្នុងឱកាសអញ្ជើញចូលរួម ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២នេះ នៅវិទ្យាស្ថានបណ្ដាលបណ្ដាលបច្ចេកទេសភូមិភាគតេជោតាកែវ លោក អ៊ូច ភា បានថ្លែងថា សិស្សនិស្សិតដែលប្រឡងជាប់ ឬធ្លាក់បាក់ឌុបភាគច្រើនតែងតែនាំគ្នាសិក្សាតាមគ្នា ឬជ្រើសរើសជំនាញធនាគា គណនេយ្យជាដើម ដោយមើលរំលងជំនាញបណ្ដុះបណ្ដាលបច្ចេកទេស ដែលជំនាញនេះងាយស្រួលក្នុងការរកការងារធ្វើ និងអាចឱ្យប្អូនៗនិស្សិតអាចបើករបរកស៊ីដោយខ្លួនឯងផ្ទាល់ខ្លួន នៅស្រុកកំណើត។

លោកអភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្សនិស្សិតដែលជាប់ ឬធ្លាក់បាក់ឌុប ដោយបានបើកវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនៅតាមបណ្ដាលខេត្តជាច្រើន ឱ្យសិស្ស និស្សិតបានចូលរួមសិក្សា ក្នុងគោលបំណងជួយសិស្ស និស្សិតកុំឱ្យទៅសិក្សានៅកន្លែងឆ្ងាយពីផ្ទះ ដូច្នេះសិស្សានុសិស្សទាំងអស់ ត្រូវសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់ អំពីសារៈសំខាន់ នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅក្នុងស្រុក និងក្រៅប្រទេស។

លោក អ៊ូច ភា បានក្រើនរំលឹកទៅដល់សិស្ស និស្សិតដែលកំពុងតែសិក្សាចាប់យកជំនាញបច្ចេកទេស និងសិក្សាកម្រិតវិទ្យាល័យ ត្រូវតែខិតខំប្រែងប្រែងរៀនសូត្រ តាមរយៈការសិក្សាស្រាវជ្រាវនៅតាមបណ្ណាល័យ អ៊ីនធើណេតជាដើម ដើម្បីយកមកបំពេញបន្ថែម និងជាមូលដ្ឋានគ្រឹះលើការសិក្សាឱ្យកាន់តែទូលំទូលាយថែមទៀត ព្រោះសម័យបច្ចុប្បន្ននេះ ពិភពលោកកាន់តែទំនើប និងប្រែប្រួលច្រើន ប្រសិនបើយើងមិនខិតខំអភិវឌ្ឍន៍ចំណេះ និងបង្កើនសមត្ថភាពទេ នោះយើងប្រាកដជាដើរមិនទាន់ពិភពលោកទេ៕
អត្ថបទ៖ វីរៈ



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?