ព័ត៌មានជាតិ
ពលរដ្ឋ៤ភូមិ ប្រឆាំងការស្នើសុំរបស់ក្រុមហ៊ុនមួយដែលចង់ធ្វើអាជីវកម្មលើភ្នំតាដុង ជាទីសក្ការៈរបស់សហគមន៍
នៅព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងសាលប្រជុំសាលាខេត្ត លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំមួយស្តីពី ក្រុមហ៊ុន គង់មាន ត្រេឌីង ឯ.ក ចង់យកភ្នំតាដុងកំទេចយកថ្មលក់ ដែលជាកន្លែងជាទីសក្ការៈរបស់សហគមន៍។ ក្នុងកិច្ចប្រជុំនោះមានប្រជាពលរដ្ឋចំនួន៤ភូមិ ប្រឆាំងដាច់ខាតចំពោះក្រុមហ៊ុន គង់មាន ត្រេឌីង ឯ.ក លើករណីនេះ ព្រោះជាកន្លែងជាទីសក្ការៈរបស់សហគមន៍ គោរពបូជាជារៀងរាល់ឆ្នាំ និងទុកដើម្បីឲ្យក្មេងជំនាន់ក្រោយបានយល់ដឹងអំពីភ្នំនេះ កុំឲ្យរលាយបាត់ពីផែនទី យើងជាកូនខ្មែរត្រូវចូលរួម ធ្វើការអភិរក្ស អភិវឌ្ឍន៍ រមណីយដ្ឋានធម្មជាតិ ភ្នំតាដុង ឲ្យបានគង់វង្ស។

លោក អោម ចន្ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ករណីស្នើសុំអាជ្ញាប័ណ្ណវាយភ្នំតាដុងយកថ្មសម្រាប់ធ្វើអាជីវកម្មថ្មសំណង់នៅតំបន់ភ្នំតាដុង នៅភូមិព្រែកកី ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ របស់ក្រុមហ៊ុន គង់មានត្រេឌីងឯ.ក និងពាក្យស្នើសុំអាជ្ញាប័ណ្ណវាយថ្មសម្រាប់ធ្វើអាជីវកម្មថ្មសំណង់ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ របស់ក្រុមហ៊ុន គង់មាន លី ឌីង ឯ.ក ប្រជាពលរដ្ឋចំនួន៨៨៧ គ្រួសារក្នុងនោះមាន២៤ភូមិ ១/ភូមិគោកកី ២/ភូមិភ្នាស ៣/ភូមិតាផូ ៤/ ភូមិបន្ទាត់បោះស្ថិត ក្នុងភូមិសាស្រ្ត ឃុំតាផូ ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ បានប្រឆាំងដាច់ខាត និងដាក់ពាក្យបណ្ដឹងតវ៉ាចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ របស់លោក ឱន ប៉ាន់ មេភូមិគោកកី តំណាងឲ្យប្រជាពលរដ្ឋចំនួន៨៨៧ គ្រួសារមកពី៤ភូមិ មិនឲ្យក្រុមហ៊ុន គង់មាន ត្រេឌីង ឯ.ក វាយបំផ្លាញភ្នំតាដុងយកថ្មលក់ដាច់ខាត។

លោក អោម ចន្ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ដោយសារប្រជាពលរដ្ឋចំនួន៤ភូមិប្រឆាំងដាច់ខាតនោះ រដ្ឋបាលខេត្តបន្ទាយមានជ័យមិនអនុញ្ញាតឱ្យក្រុមហ៊ុន គង់មានត្រេឌីង ឯ.ក ធ្វើអាជីវកម្មថ្មសំណង់នៅតំបន់ភ្នំតាដុងនេះជាដាច់ខាតព្រោះវាបង្កឱ្យមានផលប៉ះពាល់ដល់ស្ថានីយ៍សពបុរាណ និងរចនាសម្ព័ន្ធស្ថានីយបុរាណដែលនៅជុំវិញតំបន់នោះដូចជាប្រាសាទឆ្កែកូន ប្រាសាទកញ្ចន់តាម៉ាក់ ឬទួលប្រសាទភ្នំដី និងទួលប្រសាទ អណ្ដើក ឬទួលប្រសាទចែងម៉ែងជាដើម។

លោក អោម ចន្ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ករណីក្រុមហ៊ុននៅតែមានបំណង់ចង់ធ្វើអាជីវកម្មថ្មសំណង់ ភ្នំតាដុងតទៀត សូមរកទីតាំងផ្សេងដែលមានលក្ខណៈសមស្របអាចធ្វើអាជីវកម្មបាន ហើយរៀបចំបំពេញបែបបទស្នើសុំតាមនីតិវិធីសារជាថ្មី ដាក់ជូនក្រសួងរ៉ែ និងថាមពល ពិនិត្យសម្រេចទើបរដ្ឋបាលខេត្តអនុញ្ញាតឲ្យធ្វើអាជីវកម្មបាន។

លោក អោម ចន្ថា បានមានប្រសាសន៍បន្តថា ការប្រែប្រួលអាកាសធាតុ និងការបំពុលបរិស្ថាន បានធ្វើឲ្យធនធានធម្មជាតិ និងសម្បត្តិបេតិកភណ្ឌដែលមានតម្លៃ ប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន សឹករេចរឹល និងទទួលរងនូវផលប៉ះពាល់ នាពេលបច្ចុប្បន្ននេះយ៉ាងខ្លាំងពិសេសមានមនុស្សមួយចំនួន និងឈ្មួញកាយដីភ្នំលក់យ៉ាងអាណាធិបតេយ្យធ្វើឲ្យភ្នំមួយៗក្នុងខេត្តបន្ទាយមានជ័យស្ទើររលាយរាបដល់ដី ក្នុងនោះក៏មានសកម្មភាពឈូសឆាយ កាប់ឆ្ការ ដុត និងរុករានដី ព្រៃរបស់រដ្ឋដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដើម្បីកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួន និងដើម្បីធ្វើចរាចរលក់ទិញជាដើមផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង