Connect with us

ព័ត៌មានជាតិ

អ្នកវិភាគសង្គម៖ មានឧកញ៉ាច្រើន ជារឿងល្អ បើសិនពួកគេធ្វើតែរឿងសុចរិត

បានផុស

នៅ

នៅកម្ពុជា គោរមងារឧកញ៉ា បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយមានឧកញ៉ាខ្លះ បានជួយឧបត្ថម្ភជូនរដ្ឋ និងជួយដល់ប្រជាពលរដ្ឋឱ្យមានការងារធ្វើក្នុងស្រុកដោយសុចរិត។ អ្នកវិភាគបញ្ហាសង្គមនៅកម្ពុជា មើលឃើញថា ការមានឧកញ៉ាច្រើន វាជារឿងល្អ។ ល្អ បើសិនជាពួកគេធ្វើអំពើ ឬរកស៊ីតាមគន្លងសុចរិតនោះ។  ប៉ុន្តែ បើពួកគេឆ្លៀតយកងារនេះទៅរកស៊ីក្នុងអំពើខុសច្បាប់វិញ វានឹងនាំឱ្យគុណតម្លៃឧកញ៉ានៅស្រុកខ្មែរមានការធ្លាក់ចុះមិនខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កាលដែលកម្ពុជាមានឧកញ៉ា ឬ អ្នកមានទ្រព្យសម្បិត្តច្រើននៅក្នុងប្រទេស គឺជារឿងមួយគួរឱ្យ​សោមនស្ស និងស្ងប់ស្ងែង ដែលពួកគាត់បានលះបង់ទ្រព្យសម្បត្តិរបស់ខ្លួន និងមានទឹកចិត្តជួយអភិវឌ្ឍន៍ ស្ថាបនាប្រទេសឱ្យមានភាពល្អប្រសើរជាងមុន។ ប៉ុន្តែ ទន្ទឹមនឹងការរីកចម្រើននេះ លោកបណ្ឌិត ឈត ប៊ុនថង ថា ក៏អាចមានក្តីវិនាសដល់ប្រទេសផងដែរ ប្រសិនបើឧកញ៉ា អ្នកឧកញ៉ាមួយចំនួន ប្រព្រឹត្តនូវអំពើអបាយមុខដូចជា កាប់បំផ្លាញព្រៃឈើ ឬកេងប្រវ័ញ្ចផ្សេងៗ។

លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា ៖ «ខ្ញុំពិតជាសរសើរដែលអស់លោក លោកស្រី បានយកទ្រព្យសម្បត្តិខ្លួនមកជួយជាតិ នេះបានបង្ហាញពីថា ពលរដ្ឋយើងជួយគ្នា។ មួយវិញទៀត សូមឱ្យឧកញ៉ាទាំងអស់រកស៊ីដោយសុចរិត និងជួយរិះរកវិធី ក៏ដូចជាពិភាក្សាគ្នាក្នុងការស្វែងរកទីផ្សារការងារដល់ប្រជាជនខ្មែរដែលខ្វះខាត អាចឱ្យគាត់ធ្វើការបាននៅក្នុងស្រុកដោយមិនបាច់ចំណាកស្រុកទៅថៃ  ឬ កូរ៉េឡើយ»។

ចំណែក លោកបណ្ឌិត ប៉ា ច័ន្ទរឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា និងសីលធម៌សង្គមវិញ បានកត់សម្គាល់ឃើញថា ទោះបីគោរមងារឧកញ៉ា មានការកើនឡើងច្រើនមែន ប៉ុន្តែគុណតម្លៃរបស់ឧកញ៉ាហាក់មានភាពអន់ថយដោយសារទិដ្ឋភាពមួយចំនួន។ ទី១ គឺនាសម័យមុនមិនកំណត់ ទាល់តែអ្នកមានទ្រព្យជួយរដ្ឋនោះទេទើបបានងារជាឧកញ៉ា ឱ្យតែមន្រ្តីនោះខំធ្វើកិច្ចការងាររាជការនឹងទទួលបានងារនេះ ខុសពីសម័យឥឡូវ។ ទី២ គឺទ្រព្យសម្បត្តិដែលមានមុននឹងក្លាយជាឧកញ៉ា មិនសូវដឹងពីប្រភពច្បាស់លាស់ថា បានមកពីណាឱ្យ​ប្រាកដ ដែលជួនកាល ក៏ធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃរបស់ឧកញ៉ាទូទៅដែលមានភាពត្រឹមត្រូវ។

លោកបណ្ឌិត ប៉ា ច័ន្ទរឿន បានមានប្រសាសន៍ថា៖ «វាជារឿងល្អមួយដែលសង្គមខ្មែរ មានអ្នកមានទ្រព្យ សម្បត្តិច្រើន ព្រោះសង្គមមួយរីកសម្រើន ប្រជាជនមានសិទ្ធសេរីភាពក្នុងការរកស៊ីទទួលទាន ដែលប្រកបដោយគន្លងធម៌ មានដោយធម៌ បានដោយធម៌»។

គួរបញ្ជាក់ថា គោរមងារឧកញ៉ា ត្រូវបានប្រទានដោយព្រះមហាក្សត្រ បន្ទាប់ពីបុគ្គលនោះ ជួយសាងសង់ ឬ ឧបត្ថម្ភលើផ្នែកផ្សេងៗដល់រដ្ឋក្នុងតម្លៃ ៥០ម៉ឺនដុល្លារ (អនុក្រឹត្យថ្មី ចេញឆ្នាំ២០១៧ ។ គិតតាំងពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០២០ កម្ពុជា មានឧកញ៉ា អ្នកឧកញ៉ា សរុប ១០៧០នាក់ មកហើយ ប៉ុន្តែ កម្ពុជានៅមិនទាន់មានងារ លោកអ្នកឧកញ៉ា នៅឡើយទេ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៧ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៤ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១២ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម