Connect with us

ព័ត៌មានជាតិ

អគារពហុព្យាបាលកម្ពស់៨ជាន់ នៅមន្ទីរពេទ្យព្រះអង្គឌួង នឹងសាងសង់រួចរាល់នៅខែសីហាខាងមុខនេះ

បានផុស

នៅ

អគារពហុព្យាបាលមានកម្ពស់៨ជាន់ដ៏ថ្មីសន្លាងមួយទៀត ស្ថិតនៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង នឹងសាងសង់រួចរាល់នៅខែ
សីហា ឆ្នាំ២០២២ខាងមុខនេះ ដើម្បី​បម្រើ​ដល់​ការព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក​សាស្ត្រាចារ្យ លូ លី​ឃាង នាយក​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា​ នេះ​ថា​ អគារ​ពហុ​ព្យាបាល​​ដែល​មាន​កម្ពស់​៨ជាន់​នេះ​ បានចាប់ផ្តើម​សាងសង់​កាលពី​ខែមេសា ​ឆ្នាំ​២០២១​ ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ខែសីហា ​ឆ្នាំ​២០២២ខាងមុខនេះ​ ដោយ​ចំណាយ​ថវិកា​ប្រមាណ ​៣លាន​ដុល្លារ​អាមេរិក​ ជា​ថវិកា​របស់​រាជរដ្ឋាភិបាល​។​ លោកសាស្ត្រាចារ្យ​បាន​បន្តថា បច្ចុប្បន្ន អគារ​ពហុ​ព្យាបាល​នេះសាងសង់សម្រេចបាន៨០ភាគរយហើយ នៅសល់ពិដាន លាបថ្នាំ និងការ​បំពាក់​នូវ​សម្ភារ ​និង​បរិក្ខារ​ប៉ុណ្ណោះ ​ ។

លោកសាស្ត្រាចារ្យបានបន្តទៀតថា តាមគម្រោងអគារនេះ គ្រោងនឹងដាក់ឱ្យដំណើរការនៅខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺដែលមកទទួលសេវានៅមន្ទីរពេទ្យកើនឡើងជាលំដាប់ព្រោះថាក្នុង១ថ្ងៃមន្ទីរពេទ្យបានទទួលអ្នកជំងឺមកពិគ្រោះជំងឺក្រៅប្រមាណពី១៣០០ទៅ១៥០០នាក់ ដែលភាគច្រើនជាប្រជាពលរដ្ឋទូទៅនិងកម្មកររោងចក្រនិងវះកាត់ជាមធ្យមក្នុង១ថ្ងៃចំនួន១៣០នាក់ ក្នុងនោះវះកាត់ភ្នែក ត្រចៀក ច្រមុះ និងបំពង់កប្រមាណ១០០នាក់។

លោកសាស្ត្រាចារ្យបានបន្ថែមថា បច្ចុប្បន្ននេះមន្ទីរពេទ្យមានអគារថ្មីសន្លាងចំនួន៣រួចមកហើយ គឺទី១អគារព្យាបាលភ្នែកមានកម្ពស់ ៣ជាន់ជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ទី២អគារត្រចៀក ច្រមុះបំពង់ក កម្ពស់ ៥ជាន់តម្លៃ ៨ លានដុល្លារ ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង និងអគារកម្ពស់៥ជាន់ដែលជាថវិការបស់រដ្ឋសម្រាប់ព្យាបាលជំងឺទូទៅដែលមានគ្រែសរុប៥៣០គ្រែ ខណៈកាលពីឆ្នាំ២០០៨ មន្ទីរពេទ្យមានគ្រែត្រឹមតែ៨០គ្រែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលអគារកម្ពស់៨ជាន់ដាក់ដំណើរការនឹងធ្វើឱ្យចំនួនគ្រែកើនឡើងដល់ទៅ៧៣០គ្រែ។

​លោកនាយក​មន្ទីរពេទ្យបាន​បញ្ជាក់ថា​ នៅពេល​សាងសង់​អគារ​បាន​រួចរាល់​នោះ​ នឹង​ធ្វើឱ្យ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​ក្លាយជា​មន្ទីរពេទ្យ​រដ្ឋ​មួយ​ទំនើប​ក្នុងចំណោម​មន្ទីរពេទ្យ​រដ្ឋ​ផ្សេងៗ​ទៀត​ពិសេស​ជួយ​ក្នុងការ​សម្រួល​ដល់​ការ​សម្រាក​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យ​ផ្ទាល់​តែម្តង​ពិសេសជួយបំពេញការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក៏ដូចជាបង្កើនគុណភាពសេវាកម្មក្នុងមន្ទីរពេទ្យព្រះអង្គឌួងឱ្យល្អប្រសើរមួយកម្រិតទៀត។ព្រោះថាជាគោលការណ៍មន្ទីរពេទ្យបានកំណត់ថាក្នុង១ថ្ងៃត្រូវពិនិត្យអ្នកជំងឺម្នាក់ឱ្យចប់សព្វគ្រប់តែម្តងទាំងការពិគ្រោះ ថតឆ្លុះមើលឈាមមុននឹងដាក់កម្មវិធីវះកាត់លើកលែងតែក្នុងករណីអ្នកជំងឺវះកាត់ខ្លះដែលមានជំងឺប្រចាំកាយច្រើនដូចជាជំងឺលើសឈាមជំងឺទឹកនោមផ្អែមឬជំងឺបេះដូងដែលទាមទារឱ្យព្យាបាលជំងឺទាំងនោះបានធូរស្រាលសិនទើបអាចធ្វើការវះកាត់បានទោះបីជាអ្នកជំងឺក្រីក្រកម្មកររោងចក្រឬអ្នកជំងឺទូទៅក៏ដោយត្រូវអនុវត្តដោយស្មើភាពគឺក្នុង១ថ្ងៃត្រូវមើលឱ្យចប់។

លោកនាយកមន្ទីរពេទ្យបានអះអាងថាការធ្វើបែបនេះគឺលោកមិនចង់ឱ្យអ្នកជំងឺត្រូវរង់ចាំយូរច្រើនថ្ងៃដែលធ្វើឱ្យពួកគាត់ត្រូវចំណាយពេលវេលានិងថវិកាច្រើនក្នុងការស្នាក់នៅនិងហូបចុកទម្រាំបានវះកាត់ឬដឹងលទ្ធផលប្រភេទជំងឺរបស់ពួកគាត់នោះទេ៕

អត្បទសំ
អឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣៨ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤៦ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម