ព័ត៌មានជាតិ
ខ្ចីលុយចិន ៥០០ ដុល្លារ ការដើមឡើងជាង ៥០០០ ដុល្លារ ខណៈមិត្តភ័ក្រម្នាក់កំពុងលង់ខ្លួនដោះអត់ចេញ
ជនរងគ្រោះម្នាក់បានចែករំលែកបទពិសោធន៍ខ្ចីលុយចិនស្ទើរលង់ខ្លួន ខាតបង់ប្រាក់អស់រាប់ពាន់ដុល្លារ ខណៈក៏មានមិត្តភ័ក្រជនរងគ្រោះម្នាក់ទៀតក៏កំពុងលង់ខ្លួនដោះស្រាយមិនទាន់ចេញ។
ជនរងគ្រោះបានចែករំលែករឿងរ៉ាវដល់មិត្តភ័ក្ដិពីការខ្ចីលុយចិននេះ ដើម្បីជាមេរៀនឲ្យប្រុងប្រយ័ត្ន ខ្លាចជួបបញ្ហាដូចគ្នានេះ។

បើតាមជនរងគ្រោះបានប្រាប់ថា ប៉ុន្មានឆ្នាំមុនគេបានទៅខ្ចីលុយចិនប្រហែល ៥០០ ដុល្លារ យកមកប្រើប្រាស់ក្នុងអាជីវកម្ម។ មានឈ្មោះជាមីក្រូហិរញ្ញវត្ថុដែលជនរងគ្រោះប្រាប់ថាមានថៅកែជាជនជាតិចិន ពេលជនរងគ្រោះទៅខ្ចីនោះមិនត្រូវការឯកសារផ្លូវការច្បាស់លាស់អីទេ មានត្រឹមអត្តសញ្ញាណប័ណ្ណឬសៀវភៅគ្រួសារ ប៉ុន្តែការប្រាក់ខ្ពស់ណាស់ ហើយបង់តាមទំហំទឹកលុយនិងមុខរបរអាជីវកម្ម ហើយអាជីវកម្មជនរងគ្រោះគេឲ្យត្រឹម ៥០០ ដុល្លារប៉ុណ្ណោះ។
ជនរងគ្រោះដែលមិនបញ្ចេញអត្តសញ្ញាណនេះបន្តថា កម្ចីចិននេះត្រូវបង់រាល់ថ្ងៃ ហើយបើយឺតយ៉ាវនឹងរងការគំរាមកំហែង។ កាលនោះជនរងគ្រោះជួបវិបត្តិ ដោយសារអាជីវកម្មទើបចាប់ផ្តើមក៏ផ្ទុះកូវីដ ក៏សុំគេពន្យារលើសថ្ងៃតែរងការគំរាមកំហែងថានឹងខលទៅសាច់ញាតិ ឬទៅអុកឡុកកន្លែងធ្វើការ ហើយគេបានហេកចូលតេឡេក្រាម ហើយខលទៅសាច់ញាតិក្នុងតេឡេក្រាមបញ្ឆោតថាជនរងគ្រោះដាក់សាច់ញាតិមកធានា ខណៈដែលជនរងគ្រោះមិនបានដឹងអីទាល់តែសោះ។
បើតាមជនរងគ្រោះបញ្ជាក់ថា ដំបូងមិនជឿថាគេហេកតេឡេក្រាមបានទេ តែដោយសារបានក្មួយប្រាប់ថាតេឡេក្រាមក៏មានគេហេកបានដែរ។
ជនរងគ្រោះបានបន្តទៀតថា សាច់ញាតិបានខលមកស្តីឲ្យ ដោយសារខឹងយកទៅពាក់ព័ន្ធ តែជនរងគ្រោះប្រាប់ថាមិនដឹងអីទាល់តែសោះ ហើយធម្មតាការយកសាច់ញាតិទៅពាក់ព័ន្ធធានា ទាល់មានការដឹងឮផ្តិមេដៃ តែនេះអត់សោះគឺបោកបញ្ឆោតតែម្តង។
ជនរងគ្រោះបន្តថា ទម្រាំដឹងថាគេហេកបានក្មួយស្រីប្រាប់ទើបភ្ញាក់ខ្លួន ហើយទទួលសាច់ញាតិស្តីឲ្យទៀត។ តែសំណាងល្អមានបងធម៌ម្នាក់ប្រាប់បានជួបករណីអីចឹងដែរ ឲ្យប្លុកតេឡេក្រាម ហ្វេសបុកចោលទាំងអស់ ទើបផ្តាច់ចេញពីពួកវាបាន។
ជនរងគ្រោះបានបន្តថា ពេលខ្ចីដំបូងតែ ៥០០ ដុល្លារ តែត្រូវបង់ការបង់ដើមអស់ជាង ៥០០០ ដុល្លារ គឺវាគុណថ្ងៃយក យឺតមួយថ្ងៃគុណឌុប ការទៅជាដើមជំពាក់កាន់តែកើន។
ជនរងគ្រោះគិតថាអាចនឹងមានជនរងគ្រោះជាច្រើនទៀត ដែលលង់នឹងកម្ចីចិននេះហើយអាចលង់ខ្លួនលក់ផ្ទះ លក់ដីដោះបំណុលជំពាក់មិនចេះអស់។
ឥលូវនេះបើតាមប្រភពជនរងគ្រោះបានដឹងថា មានមិត្តភ័ក្ដិរបស់គេម្នាក់ទៀត ក៏កំពុងលង់ខ្លួនកម្ចីចិននេះដែរ មិនទាន់រកច្រកដោះចេញឃើញនោះទេ ហើយក៏កំពុងបង្កភាពស្មុគស្មាញខ្ចីលុយមិត្តភ័ក្ដិជិតស្និទ្ធម្នាក់ហើយម្នាក់ទៀតខ្លះអស់រាប់រយដុល្លារឈានដល់ពាន់ដុល្លារ ខណៈមិត្តភ័ក្ដិគ្រប់គ្នាមិនដឹងថាអាចពាក់ព័ន្ធកម្ចីចិននេះដល់កម្រិតណាទេ។
ក្រោយបានឆ្លងផុតពីគ្រោះដោយសារបានការជួយពីបងប្អូនសាច់ញាតិ ជនរងគ្រោះអំពាវនាវដល់បងប្អូនដទៃទៀតត្រូវប្រុងប្រយ័ត្នខ្ពស់ ហើយបើជួបករណីដូចគ្នានេះត្រូវប្រញាប់ទៅរកសមត្ថកិច្ចជួយឲ្យទាន់ពេល បើមិនអីចឹងទេអាចលង់ខ្លួនឈានទៅជួបវិបត្តិធ្ងន់ធ្ងរនឹកស្មានមិនដល់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង