ព័ត៌មានជាតិ
មន្ត្រីបញ្ជាក់លទ្ធផលពិសោធន៍វត្ថុ (អកកំបោរ) ដែលល្បី១ខាំ ៧០លានដុល្លារ
មន្ត្រីជំនាញបានយកវត្ថុ (អកកំបោរ) ដែលដកហូតពីអ្នកជួញដូរ ទៅពិសោធន៍ ដើម្បីស្វែងរកការពិត ហើយលទ្ធផលត្រូវបានបង្ហាញថា ជាវត្ថុធម្មតា ដែលតែងមានប្រើនៅក្នុងសហគមន៍ នាសម័យបារាំង។
លោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់គេហទំព័រ កម្ពុជាថ្មី នៅរសៀលថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០នេះថា វត្ថុ (អកកំបោរ) ដែលបានពិសោធន៍ គឺធ្វើអំពីសំរឹទ្ធិ និងមានអាយុកាលក្រោម១០០ឆ្នាំ ដែលតែងមានប្រើជាធម្មតា ក្នុងសម័យបារាំង។
លោកឲ្យដឹងបន្តថា អកកំបោរ ដែលបានពិសោធន៍នេះ មិនមែនជាវត្ថុបុរាណ ឬវត្ថុបេតិកភណ្ឌអ្វីទេ តែជាវត្ថុដែលមានប្រើក្នុងសហគមន៍ ពិសេសអ្នកដែលទទួលទាន ស្លា ម្លូ និងមិនមានតម្លៃរហូតដល់៧០លានដុល្លារ ដូចការផ្សព្វផ្សាយនោះដែរ។
ជាមួយគ្នានេះ លោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ បានហៅសកម្មភាពជួញដូរនេះថា ជាការធ្វើវិទ្ធង្សនា ព្រោះនាំឲ្យមានការរាវរកវត្ថុបុរាណ នៅក្នុងតំបន់នានា។
ទោះបីជា អកកំបោរ ដែលពិសោធន៍ ត្រូវបានបង្ហាញថា មិនមែនជាវត្ថុបុរាណ ឬវត្ថុបេតិកភណ្ឌ ក៏ដោយ ក៏អ្នកនាំពាក្យបានបញ្ជាក់ថា ករណីជនជួញដូរដែលសមត្ថកិច្ចឃាត់ខ្លួន គឺទុកឲ្យច្បាប់ជាអ្នកដោះស្រាយ។
កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ច បានឃាត់ខ្លួនអ្នកជនសង្ស័យចំនួន ២ នាក់ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការជួញដូរវត្ថុ (អកកំបោរ) ដែលតាមពាក្យចចាមអារ៉ាមថា មានតម្លៃរហូតដល់ ៧០ លានដុល្លារ ក្នុង១ខាំ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់