Connect with us

ព័ត៌មានជាតិ

មន្ត្រី​បញ្ជាក់​លទ្ធផល​ពិសោធន៍វត្ថុ (អកកំបោរ) ដែលល្បី១ខាំ ៧០​លានដុល្លារ

បានផុស

នៅ

មន្ត្រី​ជំនាញ​បាន​យក​វត្ថុ (អកកំបោរ) ដែល​ដកហូត​ពី​អ្នក​ជួញដូរ ទៅ​ពិសោធន៍ ដើម្បី​ស្វែង​រក​ការ​ពិត ហើយ​លទ្ធផល​ត្រូវបានបង្ហាញថា ជា​វត្ថុ​ធម្មតា ដែល​តែង​មានប្រើនៅក្នុង​សហគមន៍​ នាសម័យបារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ មាន​ប្រ​សាសន៍​ប្រាប់​គេហទំព័រ កម្ពុជាថ្មី នៅរសៀលថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០នេះថា វត្ថុ (អកកំបោរ) ដែល​បាន​ពិសោធន៍​ គឺធ្វើអំពី​សំរឹទ្ធិ​ និងមានអាយុកាលក្រោម១០០ឆ្នាំ ដែល​តែង​មាន​ប្រើ​ជា​ធម្មតា ក្នុង​សម័យ​បារាំង។

លោកឲ្យដឹងបន្តថា អកកំបោរ ដែលបាន​ពិសោធន៍​នេះ មិនមែន​ជា​វត្ថុ​បុរាណ​ ឬ​វត្ថុ​បេតិកភណ្ឌ​អ្វី​ទេ តែជាវត្ថុ​ដែលមានប្រើក្នុង​សហគមន៍​ ពិសេស​អ្នក​ដែល​ទទួល​ទាន ​ស្លា ម្លូ​ និងមិនមានតម្លៃរហូតដល់៧០​លាន​ដុល្លារ ដូចការ​ផ្សព្វផ្សាយ​នោះ​ដែរ​។

ជាមួយគ្នានេះ លោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ បាន​ហៅ​សកម្មភាព​ជួញដូរ​នេះ​ថា ជាការធ្វើ​វិទ្ធង្សនា​ ព្រោះ​នាំ​ឲ្យ​មាន​ការ​រាវ​រក​វត្ថុបុរាណ​ នៅ​ក្នុង​តំបន់​នានា។

ទោះបីជា អកកំបោរ ដែល​ពិសោធន៍ ត្រូវ​បាន​បង្ហាញ​ថា មិនមែន​ជា​វត្ថុ​បុរាណ ឬ​វត្ថុបេតិកភណ្ឌ​ ក៏ដោយ ក៏​អ្នកនាំពាក្យបានបញ្ជាក់ថា ករណី​ជន​ជួញដូរ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន គឺទុកឲ្យច្បាប់ជាអ្នកដោះស្រាយ។

កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ច បានឃាត់ខ្លួនអ្នកជនសង្ស័យចំនួន ២ នាក់ និងរៀបចំ​សំណុំ​រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ​ការ​ជួញដូរ​វត្ថុ (អកកំបោរ) ដែលតាមពាក្យចចាម​អា​រ៉ាម​ថា មានតម្លៃរហូតដល់ ៧០ លានដុល្លារ ក្នុង១ខាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម