ព័ត៌មានជាតិ
លោក មាស សុភ័ណ្ឌ ៖ សេចក្ដីព្រាងច្បាប់ ស្ដីពី សិទ្ធិទទួលព័ត៌មាន បើកយ៉ាងទូលាយក្នុងការចូលរួមពិគ្រោះយោបល់
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានលើកឡើងថា សេចក្ដីព្រាងច្បាប់ ស្ដីពី សិទ្ធិទទួលព័ត៌មាន មានការបើក យ៉ាងទូលំទូលាយ ក្នុងការចូលរួមពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលនានា ហើយសេចក្ដីព្រាងច្បាប់នេះ ពុំមែនសម្រាប់តែអ្នកសារព័ត៌មាននោះទេ គឺច្បាប់នេះសម្រាប់មនុស្សគ្រប់រូប។

ការលើកឡើងនេះ បន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលចំនួន ៣៣ នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២២នេះ បានដាក់លិខិតរួមគ្នាស្នើសុំកិច្ចអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន។ បើតាមក្រុមអង្គការសង្គមស៊ីវិលនេះ គោលបំណងសំខាន់ នៃការដាក់លិខិត គឺដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីបញ្ចប់ដំណើរការនៃការតាក់តែង សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលព័ត៌មាន ដោយមានការដាក់បញ្ចូលធាតុចូលពីអង្គការសង្គមស៊ីវិល និងដាក់ជូនទៅរដ្ឋសភាដើម្បីពិភាក្សា និងអនុម័តឲ្យបានឆាប់រហ័ស។
ទាក់ទងនឹងបញ្ហានេះលោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់ ស្ដីពី សិទ្ធិទទួលព័ត៌មាន បានបញ្ចប់ កិច្ចពិភាក្សា ក្នុងកម្រិតក្រុមការងារបច្ចេកទេស រវាងក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌រួចរាល់ហើយ។ ក្នុងនោះ ក្រសួងព័ត៌មាន ក៏កំពុងរៀបចំឯកសារពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់នេះ ទៅតាមនីតិវិធីដើម្បី ស្នើសុំការសម្រេចក្នុងកិច្ចប្រជុំចុងក្រោយ រវាងថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ និងអនុសាសន៍ណែនាំ បន្ថែម សម្រាប់ការដាក់ស្នើសុំការអនុម័តលើសេចក្ដីព្រាងច្បាប់នេះ ទៅទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថាប័ននីតិបញ្ញត្តិ តាមនីតិវិធី។
លោក មាស សុភ័ណ្ឌ បានឲ្យដឹងបន្តថា សេចក្ដីព្រាងច្បាប់ ស្ដីពី សិទ្ធិទទួលព័ត៌មាននេះ មានការបើក យ៉ាងទូលំទូលាយ ក្នុងការចូលរួមពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលនានា ហើយសេចក្ដីព្រាងច្បាប់នេះ ពុំមែនសម្រាប់តែអ្នកសារព័ត៌មាននោះទេ គឺច្បាប់នេះសម្រាប់មនុស្សគ្រប់រូប ដែលធានានូវសិទ្ធិទទួលព័ត៌មានពីស្ថាប័នសាធារណៈ។ ដូច្នេះហើយ ទើបច្បាប់នេះ ប្រើពេលច្រើនបន្តិច ដើម្បីប្រមូលធាតុចូល និងពិគ្រោះយោបល់។
ម្យ៉ាងវិញទៀត ដោយសារផលប៉ះពាល់នៃដំណើរការសង្គម ក្នុងកំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩នៅកម្ពុជា និងការបំពេញភារកិច្ចសំខាន់ៗរបស់ជាតិ ជាលក្ខណៈអន្តរជាតិច្រើន ទើបសេចក្តី ព្រាងច្បាប់នេះត្រូវបានពន្យាពេលខ្លះៗ ក្នុងដំណើរការស្នើសុំការអនុម័តទៅទីស្តីការគណៈរដ្ឋមន្ត្រី និង ស្ថាប័ននីតិបញ្ញត្តិ។ ប៉ុន្តែ នេះពុំមានន័យថា ក្រសួងព័ត៌មាន បោះបង់ចោលសេចក្ដីព្រាងច្បាប់នេះ នោះ ទេ ដោយក្រសួងព័ត៌មាន នឹងខិតខំបន្តដំណើរការសេចក្តីព្រាងច្បាប់នេះបន្តទៅតាមនីតិវិធី និងបានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ទុកលទ្ធភាពឲ្យក្រសួងព័ត៌មានធ្វើកិច្ចការនេះបន្តទៀត។
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានដដែលនេះ បានបញ្ជាក់ទៀតថា ទោះបីសេចក្ដីព្រាងច្បាប់នេះ ពុំទាន់ត្រូវ បានអនុម័តក៏ពិតមែន។ ប៉ុន្តែបច្ចុប្បន្ននេះនៅកម្ពុជាមានច្បាប់ ស្ដីពី របបសារព័ត៌មាន និងតាមរយៈយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតឲ្យមាន នូវអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល, ក្រុមអ្នកនាំពាក្យក្រសួង-ស្ថាប័ន, និងអ្នកនាំពាក្យ និងមន្ត្រីព័ត៌មានរាជធានី-ខេត្ត។ លោកថា «យើងសង្កេតឃើញថា ការទទួលបានព័ត៌មានរបស់អ្នកសារព័ត៌មានយើងង មានភាពកាន់តែប្រសើរឡើង ហើយទំនាក់ទំនងរវាងអ្នកនាំពាក្យ និងអ្នកសារព័ត៌មានក៏ប្រសើរជាងមុនដែរ»។
បើតាមលោក មាស សុភ័ណ្ឌ ប្រទេសកម្ពុជា ពុំមែនជាប្រទេសចុងក្រោយគេនោះទេ ក្នុងតំបន់អាស៊ាន ដែលមិនទាន់មានច្បាប់នេះ។ ក្នុងតំបន់អាស៊ាន ទើបមានប្រទេសចំនួន ៤ប៉ុណ្ណោះ ដែលមានច្បាប់នេះ ហើយកម្ពុជានឹងអាចជាប្រទេសទី ៥ ក្នុងតំបន់អាស៊ានដែលនឹងមានច្បាប់នេះ។ បន្ថែមពីលើនេះលោក មាស សុភ័ណ្ឌ ក៏បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់កម្រិត និងអ្នកសារព័ត៌មានទាំងអស់ បន្តពង្រឹងនូវកិច្ចសហការល្អជាមួយគ្នា និងគោរពនូវតួនាទី ភារកិច្ច សិទ្ធ និងការ ទទួលខុសត្រូវរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន តាមច្បាប់ដែលប្រគល់ឲ្យ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?