ព័ត៌មានជាតិ
កងទ័ពជើងគោកបញ្ជូនរថយន្ត៣០គ្រឿងជាជំហានទី១ និងត្រៀមបម្រុងជាច្រើនគ្រឿងទៀត ដឹកពលរដ្ឋមកពីប្រទេសថៃ
កងទ័ពជើងគោកបានបញ្ជូនរថយន្ត៣០គ្រឿងជាជំហានទី១ និងបម្រុងជាច្រើនគ្រឿងទៀត ដើម្បីត្រៀមអន្តរាគមន៍ដឹកពលករខ្មែរ ដែលអាចវិលត្រឡប់មកពីប្រទេសថៃ តាមច្រកប៉ោយប៉ែត។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ២០២០នេះ បានដាក់ចេញនូវវិធានការ ស្តីពីស្ថានភាព និងការផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ រួមទាំងបានណែនាំដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដើម្បីទប់ស្កាត់បង្ការជំងឺកូវីដ-១៩ ហើយនៅក្នុងវិធានការនោះ សម្តេចបានឲ្យកងទ័ពចេញរថយន្តទៅដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដោយត្រៀមទទួលបទបញ្ជាពីអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ត្រូវចេញទៅទាំងយប់ ទៅកាន់ច្រកចំនួន៣ ដែលបានត្រៀមបម្រុងទុក ដែលមានច្រកដូង ច្រកអូស្មាច់ និងច្រកប៉ោយប៉ែត ដោយមិនអនុញ្ញាតិឲ្យបងប្អូនប្រជាពលរដ្ឋចូលមកកម្ពុជា ធ្វើដំណើរដោយរថយន្តតាក់ស៊ី និងធ្វើដំណើរបែកខ្ញែក ដែលខ្វះការគ្រប់គ្រង នាំទៅដល់ហានិភ័យ ឆ្លងចូលសហគមន៍នោះឡើយ។

ទាក់ទងបញ្ហានេះ ក្រសួងការពារជាតិ ក៏បានបញ្ជាឲ្យកងពលតូចដឹកជញ្ជូនលេខ៩៩ បញ្ចេញរថយន្តចំនួន៤៥គ្រឿង ដើម្បីត្រៀមអន្តរាគមន៍ដឹកពលករខ្មែរ ដែលអាចវិលត្រឡប់មកពីប្រទេសថៃនៅទិសច្រកដូង និងច្រកអូស្មាច់ផងដែរ។
គួរកត់សំគាល់ថា រថយន្តទ័ពដែលត្រូវបានប្រើប្រាស់នៅពេលនេះ ក៏មានដែរនូវរថយន្តថ្មីៗ ដែលសម្តេចតេជោបានទិញពីប្រទេសចិនចំនួន២៩០គ្រឿងកន្លងទៅ ហើយរថយន្តថ្មីៗទាំងនេះ នឹងក្លាយជាមធ្យោបាយដ៏សំខាន់ និងមានប្រសិទ្ធភាពបំផុតក្នុងការចុះប្រតិបត្តិការដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរនៅខណៈពេលនេះ។
សូមបញ្ជាក់ថា នៅក្នុងវិធានការ ដើម្បីទប់ទល់ចំពោះការីករាលដាលនៃជំងឺកូវីដ១៩ ពីប្រទេសថៃ
ដែលបានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី២០ ខែធ្នូ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបងប្អូនពលករ ពលការិនីខ្មែរទាំងអស់ ដែលកំពុងធ្វើការនៅប្រទេសថៃ នៅឲ្យស្ងៀមហើយត្រូវជឿទុកចិត្តលើវិធានការរបស់រដ្ឋាភិបាលថៃ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធរបស់ថៃ ដោយមិនត្រូវចល័តចុះឡើងនោះទេ ពីព្រោះបើចល័តពីកន្លែងមួយទៅកន្លែងមួយ វានឹងផ្ដល់លទ្ធផលមិនល្អនោះទេ។
ជាមួយគ្នានោះ សម្ដេចបានអះអាងថា បានពិភាក្សាជាមួយក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ព្រមទាំងអគ្គបញ្ជាការកងទ័ពរួចហើយ ទាក់ទងទៅនឹងការធ្វើចត្តាលីស័កនៅតាមព្រំដែនហើយបើស្ថិតក្នុងសភាពការដែលមនុស្សច្រើនហួស កងទ័ពត្រូវបញ្ចេញរថយន្ត ដើម្បីដឹកជញ្ជូនពួកគាត់មកខាងក្រោយ។
បើតាមសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន រថយន្តកងទ័ពទាំងអស់ នឹងចេញនៅយប់ថ្ងៃទី២០ ខែធ្នូ ទៅកាន់ច្រកចំនួន៣ ដែលបានត្រៀមបម្រុងទុក ដូចជាច្រកអូស្មាច់ ច្រកដូង និងច្រកប៉ោយប៉ែតជាដើម ដែលមានរថយន្តប្រមាណ៧០ គ្រឿង។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា កងទ័ពនិងទទួលខុសត្រូវលើការដឹកជញ្ជូនប្រជាពលរដ្ឋ ដោយសហការជាមួយអាជ្ញាធរនៅតាមព្រំដែន ក៏ដូចជាកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ ដែលធ្វើការនៅតាមព្រំដែន ហើយដើម្បីទប់ទល់សភាពការនេះ ច្រកទាំងអស់ នឹងត្រូវបំព្រួញឱ្យនៅតិច គឺត្រឹមតែ៣ច្រកប៉ុណ្ណោះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងដឹកជញ្ជូន។
ជាមួយនឹងវិធានការខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បញ្ជាឲ្យខេត្តនៅខាងក្រោយ រៀបចំទីតាំងធ្វើចិត្តាឡីស័ក ឲ្យបានត្រឹមត្រូវ និងជាបន្ទាន់ដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ។ សម្តេចបន្តថា បទពិសោធន៍កាលពីខែមេសាកន្លងទៅ អាចឲ្យយើងយកមកប្រើនៅពេលនេះ ពីព្រោះប្រជាពលរដ្ឋជាង១២ម៉ឺននាក់ កាលពីពេលនោះមិនមានអ្នកឆ្លងជំងឺនោះទេ៕
អត្ថបទ ៖ កោះកែវ

-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង