Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង​៖ ​អាជ្ញាធរ​ត្រូវ​ទទួលយក​ព័ត៌មាន​តិ​ទៀន​និង​សរសើរ​ធ្វើជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ដោះ ស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​

បានផុស

នៅ

​​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ដល់អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​ទទួលយក​ព័ត៌មាន​រិះគន់ និង​សរសើរ​ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យ មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​ ដោយ​មិនត្រូវ​ប្រកាន់​និន្នាការ​នយោបាយ ឬ​បក្សពួកនិយម​ជាដាច់ខាត​។​

ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃ​ទី​២១​ ធ្នូ ឆ្នាំ២០២០នេះ នៅ​សាលាខេត្ត​ប៉ៃលិន​ សម្ដេច​ក្រឡាហោម ស ខេង​ បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ ត្រូវ​យកចិត្តទុកដាក់​អប់រំ​ និង​បកស្រាយ​បំភ្លឺ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទា​ន់ពេលវេលា​ចំ​ពោះ​ការ​បំ​ផុស​បំផុល​ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​សកម្មភាព​ផ្សេងៗ ដែ​លមាន​ចរិត​អុជអាល​បង្ក​​ឲ្យ​មាន​ហិង្សា​ក្នុង​សង្គម​។​ ទន្ទឹម​និង​នេះ សម្ដេច​ក្រឡាហោម បាន​អំពាវនាវដល់​អាជ្ញាធរ​ដែលពាក់​ព័ន្ធ​ត្រូវ​ខិតខំ​បំផុស​ការអប់រំ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគាត់​គោរព​ច្បាប់​ និង​ចូលរួម​ការពារ​ផល​ប្រយោជន៍​សាធារណៈ ផលប្រយោជន៍​ស​ហគ​ម​ន៍ ​និង​ត្រូវ​ជៀសវាង​ការចូលរួម​ក្នុង​សកម្មភាព​ទាំង​ឡាយណា​ ដែល​ផ្ទុយ​ពី​ច្បាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​ក្រឡាហោម ប​ន្ដ​ថា ​«នៅ​លើ​សកលលោក​ប្រហែលជា​មិន​ត្រូវការ​ព័ត៌មាន​មិន​ពិត​ឡើយ​ព្រោះ​ថា​ យកទៅ​ប្រើប្រាស់​មិនកើត​ឡើយ ចង់​បានតែ​ព័ត៌មាន​ពិត​ ដើម្បី​ងាយស្រួល​ធ្វើ​ការងារ​អ្វីមួយ​ជូន​ប្រជាពលរដ្ឋ​»​។​

សម្ដេច​ក្រឡាហោម​ក៏បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​គ្រប់​ថ្នាក់​ ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​ដោះស្រាយ​ជម្លោះ​ និង​ការ​ទាមទារ​តវ៉ា​នានា​ ប្រកបដោយ​សន្តិវិធី ផ្អែកលើ​គោលការណ៍​ច្បាប់​ និង​ត្រូវ​ចៀសវាង​ដាច់ខាត​ នូវ​អំពើ​ហិង្សា​តាម​គ្រប់​រូបភាព​ផ​ង​ដែរ​។​

បន្ថែម​ពី​នេះ​ទៀត សម្ដេច​ក្រឡាហោម ស ខេង​ ក៏បាន​ជំរុញ​ទៅ​អាជ្ញាធរ​ទូ​ទាំង​ប្រ​ទេស​ត្រូវ​លើក​កម្ពស់​ ការ​ផ្តល់​សេវា​សាធារណៈ​នានា​ ជូន​ប្រជាពលរដ្ឋ​ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណ​​នេ​យ្យ​ភាព​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​៕

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទីutes មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៥៤ នាទីutes មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ៨ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម