ព័ត៌មានជាតិ
អភិបាលខេត្តត្បូងឃ្មុំ នាំយកថវិកានិងស្បៀងអាហារ ជូនពលរដ្ឋ១៧នាក់ ដែលកំពុងធ្វើចត្តាឡីស័ក
អំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគជាការឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន ត្រូវបានឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាំយកទៅចែកជូនដល់ពលរដ្ឋចំនួន១៧នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅឃុំជីរោទ៍ទី២ ក្នុងស្រុកត្បូងឃ្មុំ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។

មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនពលរដ្ឋកំពុងដាក់ខ្លួនដោយឡែក១៤ថ្ងៃនាឱកាសនោះ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិតជាបានយកចិត្តទុកដាក់បំផុតពី ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ គ្រប់ ទីកន្លែង គ្រប់និន្នាការនយោបាយ មិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ ពោលគឺមិនឲ្យប្រជាពលរដ្ឋណាម្នាក់អត់អាហារ ស្លាប់នោះឡើយ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹក និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនត្រូវរក្សា អនាម័យជាប់ជានិច្ច មិនត្រូវជួបជុំឬប្រមូលផ្តុំគ្នានោះទេ ជាពិសេសចំពោះពលករទើបមកពីក្រៅប្រទេស ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដោយអនុវត្ត តាមវិធានការកាពាររបស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលចម្លងបន្តនៃជំងឺកូវីដ-១៩ ព្រោះជំងឺនេះវាអាចឆ្លងយ៉ាងលឿនបំផុតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ត្រូវរង់ចាំរហូតវ៉ាក់សាំង ដែលសម្តេចតេជោ បញ្ជាក់ទិញបានមកដល់កម្ពុជានាពេលខាងមុខនេះ។

ជាមួយគ្នានោះដែរ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក បានសំដែងនូវក្តីរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ពិសេសសម្តេចទាំងទ្វេ ដែលតែងតែយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រលើកទឹកចិត្ត និងជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

គួររំលឹកថា ចាប់តាំងពីផ្ទុះការរីករាលដាលជាសកល នៃវីរុសកូរ៉ូណា ចូលមកដល់កម្ពុជា ក្រោមការដឹកនាំចង្អុលបង្ហាញរបស់សម្តេចតេជោ រដ្ឋបាលខេត្តត្បូងឃ្មុំដែលមានឯកឧត្តមបណ្ឌិត ជាម ច័ន្ទដោភ័ណ ជាអភិបាលខេត្ត បានរៀបចំពលរដ្ឋដែលបានឆ្លងជំងឺ និងអ្នកមានការពាក់ព័ន្ធធ្វើចត្តាឡីស័ក ពិនិត្យព្យាបាលរហូតបានជាសះស្បើយ ព្រមទាំងបាននាំយកអំណោយ រួមមានអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មី ប្រេងឆា សាប៊ូ ព្រមទាំងថវិកាមួយចំនួនរបស់រាជរដ្ឋាភិបាលឯកឧត្តមបណ្ឌិតផ្ទាល់ និងសប្បុរសជននានា ទៅចែកជូនជាបន្តបន្ទាប់ ជាក់ស្តែងបងប្អូនទាំង១៧នាក់នាពេលនេះ ដែលជាការយកចិត្តទុកដាក់បំផុត ក្នុងនាមអាណាព្យាបាលរបស់ពលរដ្ឋនាដំណាក់កាលដ៏សំខាន់នេះ៕
អត្ថបទ៖ ហុងម៉េងហៀ
សូមចុចអាន៖ ខេត្តបន្ទាយមានជ័យត្រៀម វិទ្យាល័យ៣ ទទួលពលករ ដែលត្រឡប់មកពីថៃ ដើម្បីធ្វើចត្តាឡីស័ក

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី