ព័ត៌មានជាតិ
ស្ងាត់ៗ សួនសត្វដំបូងគេនៅខេត្តសៀមរាប ទំហំជាង ២០ ហិកតា ត្រៀមដំណើរការ ៤ខែទៀត
សួនសត្វដ៏ធំមួយដែលមានទំហំប្រមាណ ២២ហិកតា ស្ថិតនៅក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលចំណាយថវិកាប្រមាណ ១៨លានដុល្លារអាមេរិក នឹងដាក់ដំណើរការនៅខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

លោក វេង សាខុន បានចាត់ទុកគម្រោងសួនសត្វ នេះជាគម្រោងដំបូងគេក្នុងខេត្តសៀមរាប ដែលជាខេត្តប៉ូលសេដ្ឋកិច្ចជាតិសម្រាប់វិស័យទេសចរណ៍។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សួនសត្វមិនគ្រាន់តែជាចំណីចក្ខុ ប៉ុន្តែថែមទាំងជាកន្លែងថែរក្សា ការពារប្រភេទសត្វព្រៃ និងមច្ឆជាតិកម្ពុជាដែលជិតផុតពូជ និងខ្លះមានដោយកម្រ។ ម្យ៉ាងទៀត ជាកន្លែងផ្សព្វផ្សាយ អប់រំ និងយល់ដឹងបានស៊ីជម្រៅអំពីគ្រប់ប្រភេទសត្វដល់យុវជនកម្ពុជាជំនាន់ក្រោយ និងបម្រើវិស័យទេសចរណ៍នាពេលអនាគតដ៏ខ្លី។

លោករដ្ឋមន្ត្រីបានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមការងារជំនាញដែលកំពុងបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសេសសល់ឱ្យបានទាន់ពេល ដើម្បីគម្រោងបើកសម្ពោធដំណើរការបានជោគជ័យ។ លោករដ្ឋមន្ត្រីបានណែនាំឱ្យសួនសត្វ ត្រូវសហការជាមួយរដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផលដើម្បីពិនិត្យលើការងារអភិរក្សសត្វ ការថែរក្សា និងបង្កាត់ពូជ។

លោក Roger Reynolds នាយកប្រតិបត្តិក្រុមហ៊ុន របស់ក្រុមហ៊ុន អង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម ឯ.ក បានជម្រាបជូនលោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែមិថុនានេះថា គោលបំណងនៃគម្រោងបង្កើតសួនសត្វនេះ គឺចង់ដាក់តាំងវារីសត្វ និងប្រភេទសត្វព្រៃដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាពិសេសប្រភេទសត្វដែលជិតផុតពូជ និងមានដោយកម្រ និងអាចស្នើសុំនាំចូលខ្លះបើមានការចាំបាច់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងគ្រឹះស្ថានអប់រំគ្រប់ថ្នាក់ (សិស្សានុសិស្ស) នៅកម្ពុជាចូលមកទស្សនា និងដើម្បីអប់រំផ្សព្វផ្សាយអំពីការអភិរក្សសត្វទាំងក្នុងទឹក និងក្នុងព្រៃ ដែលកំពុងទទួលរងការគំរាមកំហែង និងការជួញដូរខុសច្បាប់ជាដើម។ មិនតែប៉ុណ្ណោះក៏ជាកន្លែងផ្សព្វផ្សាយព័ត៌មានសំខាន់ៗទាក់ទងសត្វ ពូជសត្វ ប្រភេទ អម្បូរ ជីវសាស្រ្ត និងតំបន់ដែលសត្វរស់នៅ អាហារ និងការរស់នៅរបស់សត្វ ច្បាប់ និងកិច្ចសហការផ្សេងៗ។

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់វារីសត្វ និងថែរក្សាសត្វព្រៃលើផ្ទៃដីចំនួន ៦ ហិកតា ខណៈកាលពីឆ្នាំ២០២១ ក្រុមហ៊ុនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដាក់តាំង និងថែរក្សាវារីសត្វ (ប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ និងពពួកអណ្តើកជាដើម) និងពពួកសត្វនៅលើគោកសម្រេចបានប្រមាណ ៧០ ភាគរយ។

លោកបានបន្តទៀតថា បច្ចុប្បន្ន ដំណើរការសាងសង់កំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រភេទសត្វព្រៃធំៗដូចជា សត្វខ្លា ដំរី ខ្លាឃ្មុំតូច ត្រីទឹកសាប និងត្រីទឹកប្រៃ និងក៏មានត្រីនាំមកពីទន្លេអាម៉ាហ្សូនផងដែរ។ សួនសត្វក៏បានសាងសង់អគារបន្ទប់ពិសោធន៍ និងព្យាបាលសត្វព្រៃ។

គួរបញ្ជាក់ថា ទៅអនាគត ក្រុមហ៊ុនមានបំណងស្នើសុំគោលការណ៍នាំចូលប្រភេទសត្វព្រៃចំនួន ០៨ប្រភេទ ស្នើនឹង ៦១ក្បាល ដែលមានក្នុងតារាងដូចជា៖ ១. ដំរីអាស៊ី ៨ក្បាល ២. ខ្លាធំ ៨ក្បាល ៣. ខ្លាឃ្មុំតូច ៥ក្បាល ៤. ភេតូច ១០ក្បាល ៥. ស្កាតូច ១០ក្បាល ៦. កាំប្រម៉ា ១០ក្បាល ៧. ពស់ថ្លាន់ធំ ៥ក្បាល និង ៨. ពស់ខ្សែគោក្រហមត្នោត ៥ក្បាល។
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម