ព័ត៌មានជាតិ
ខេត្តបាត់ដំបងមានគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនជាង១៤០០សាលា មានសិស្សជាង២៨ម៉ឺននាក់
លោក យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា ក្នុងឆ្នាំសិក្សា២០២០-២០២១
នេះ នៅទូទាំងខេត្តមានសាលារៀនចំណេះទូទៅសាធារណៈ ឯកជន និងសហគមន៍ចំនួន១,៤៦៤សាលាដោយមានសិស្សសរុបចំនួន២៨៣,១១០នាក់ ស្រី ១៤២,៣៤៨ នាក់ ។

ថ្លែងបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំយុវជន និងកីឡាខេត្ត ឆ្នាំសិក្សា២០២០-២០២១ និងទិសដៅសម្រាប់ឆ្នាំសិក្សា២០២១-២០២២ កាលពីថ្ងៃទី១៦ ខែមិថុនា លោកបានបន្តថា ក្នុងចំណោមសាលាចំនួន១,៤៦៤សាលា ក្នុងនោះសាលាមត្តេយ្យសិក្សាចំនួន ៦៤៦ សាលាបឋមសិក្សាចំនួន ៦៧៧សាលាអនុវិទ្យាល័យចំនួន ៩៩ និងវិទ្យាល័យចំនួន៤២ ។
លោកបានបន្តទៀតថា ចំនួននេះបើប្រៀបធៀបនឹងឆ្នាំសិក្សា២០១៩-២០២០សាលាមានការកើនឡើងចំនួន២៧សាលាក្នុងនោះ មត្តេយ្យសិក្សា កើនចំនួន១២បឋមសិក្សាកើន ៨ អនុវិទ្យាល័យកើន ៣ និងវិទ្យាល័យកើន៤។ រីឯសិស្សមានការកើនឡើងសរុបចំនួន ២៨៣,១១០នាក់ ស្រី ១៤២,៣៤៨ នាក់ ។

លោកបានបន្ថែមទៀតថា ចំពោះឆ្នាំសិក្សា ២០២០-២០២១ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ មានបេក្ខជនប្រឡងជាប់ចំនួន១០,៧០៣ នាក់ ស្រី ៥,៩៦៣នាក់ ស្មើនឹង៩៨.៤៣% ស្រី ៩៩.១៧% បើប្រៀបធៀបនឹងឆ្នាំ២០១៩ កើនឡើង ៣.៦៦% ស្រីកើន២.១៣%។ ដោយឡែកចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានបេក្ខជនប្រឡងជាប់ ៤,០៤០នាក់ ស្រី ២,៣៧៩នាក់ ស្មើនឹង៥៩.៣២% ស្រី៦២.៩៤% បើប្រៀបធៀបនឹងឆ្នាំ២០១៩ថយចុះ ៥.៣១% ស្រី៤.៨៨%។

លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា សន្និបាតប្រចាំឆ្នាំនាពេលនេះ
គឺដើម្បីបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ក្នុងឆ្នាំសិក្សាកន្លងមក ដើម្បីធ្វើការស្វែងរកនូវការងារដែលបានសម្រេចកន្លងមក និងដើម្បីស្វែងរកអំពីកំហុសខុសឆ្គង ឬភាពខ្វះខាតនៅកំឡុងពេលអនុវត្តការងារកន្លងមក ដើម្បីលើកទិសដៅអនុវត្តការងារបន្តធ្វើការកែលំអរការងារនូវចំណុចខ្វះខាតកន្លងមកក្នុងន័យពង្រឹងសមត្ថភាពបុគ្គលិកអប់រំឱ្យកាន់តែប្រសើរឡើងនៅឯឆ្នាំបន្តបន្ទាប់ទៀត ។

លោកអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ដែលសម្ដេចបានធ្វើការគិតគូរជ្រោមជ្រែងគ្រប់បែបយ៉ាងក្នុងការលើកកម្ពស់វិស័យអប់រំនៅខេត្តបាត់ដំបង ឱ្យកាន់តែមានការរីកចម្រើន ជាពិសេសសម្ដេចបានធ្វើការជួយសាងសង់អគារសិក្សាថ្មីនៅតាមបណ្ដាក្រុង ស្រុកមួយចំនួន ដើម្បីបង្ខិតសាលារៀនឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋដែលងាយស្រួលបញ្ជូនកូនចៅឱ្យមកសិក្សាផងដែរ៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ